ថៃ៖អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck ទៅតុលាការជាលើកដំបូង
|
ថៃ៖អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck ទៅតុលាការជាលើកដំបូង (Post Today) |
Vovworld-អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី Yingluck Shinawatra នាព្រឹកថ្ងៃទី
១៩ឧសភាមានវត្តមាននៅតុលាការកំពូលថៃដើម្បីស្ដាប់តុលាការប្រកាសចាប់
ដំណើរការជំនុំជំរះលោកស្រី Yingluck ពីបទខ្វះការទទួលខុសត្រូវបណ្ដាលផល
វិបាកដ៏ធ្ងន់ធ្ងរ ក្នុងការបញ្ជាណែនាំគោលនយោបាយប្រមូលទិញអង្កររបស់
ប្រជាកសិករក្នុងរយៈពេលលោកស្រីជានាយករដ្ឋមន្ត្រី។ នៅចំពោះមុខតុលាការ
អតីតនាយករដ្ឋមន្ត្រី Yingluck បានបដិសេធរាល់ការចោទប្រកាន់និងអះអាងថា
នឹងការពារភាពស្អាតស្អំរបស់ខ្លួន។ តាមសំណូមពររបស់អតីតនាយករដ្ឋមន្ត្រី
Yingluck តុលាការកំពូលថៃបានយល់ព្រមឲ្យលោកស្រីបានចេញក្រៅដោយមាន
ចំនួនប្រាក់កក់ប្រមាណ១លានដុល្លារអាមេរិករួមនឹងលក្ខណៈហាមចេញទៅ
បរទេសប្រសិនបើតុលាការមិនអនុញ្ញាត។នាថ្ងៃទី២១និង២៨កក្កដាខាងមុខ
តុលាការកំពូលនឹងដំណើរការសម័យពិនិត្យរាល់ភ័ស្តុតាងនៃករណីនេះ៕