ទីក្រុងហូជីមិញជាអាស័យដ្ឋានវិនិយោគគួរអោយទុកចិត្តរបស់អង្គភាពអាជីវកម្មតំបន់ Kansai ជប៉ុន
|
ទីក្រុងហូជីមិញជាអាស័យដ្ឋានវិនិយោគគួរអោយទុកចិត្តរបស់អង្គភាពអាជីវកម្មតំបន់ Kansai ជប៉ុន |
(VOV)_នារសៀលថ្ងៃទី១៤ កញ្ញា នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រ
ជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានជួបសន្ទនាជាមួយគណៈប្រតិ
ភូអាជីវករ នៃសម្ព័ន្ធសមាគមសេដ្ឋកិច្ចតំបន់Kansai ជប៉ុន ដឹកនាំដោយលោក Sho
suke Mori ជាប្រធានសម្ព័ន្ធសមាគមនេះ។ នៅទីនេះ លោក Nguyen Thanh Phong
លើកច្បាស់ថា៖ទីក្រុងហីជីមិញសង្ឃឹមថានឹងជាតំបន់វិនិយោគគួរអោយទុកចិត្តរបស់
សហគ្រាសជប៉ុននិយាយរួម និងតំបន់ Kansai និយាយដោយឡែក។ ទន្ទឹមនឹងនោះ
លោកក៏បានអះអាងថានឹងបង្កលក្ខណះងាយស្រួលដើម្បីសហគ្រាសតំបន់ Kansai វិនិ
យោគយូរអង្វែងនៅទីក្រុងប្រកបដោយជោគជ័យ។
រីឯ លោក Shosuke Moriបានអះអាងថា៖គោលដៅនៃដំណើរទស្សនកិច្ចនៅទី
ក្រុងហូជីមិញលើកនេះ បង្កើនជំនួបប្រាស្រ័យ ស្វែងរកឱកាសវិនិយោគដើម្បីបង្កើន
កិច្ចសហប្រតិបត្តិការថែមទៀតរវាងតំបន់ Kansaiនិងទិក្រុងហូជីមិញ៕