ទីក្រុងហូជីមិញ៖តាំងពិព័រណ៌៖ឆ្ពោះទៅណេប៉ាល់

ទីក្រុងហូជីមិញ៖តាំងពិព័រណ៌៖ឆ្ពោះទៅណេប៉ាល់ - ảnh 1
ទីក្រុងហូជីមិញ៖តាំងពិព័រណ៌៖ឆ្ពោះទៅណេប៉ាល់

(VOV)_ ​ការតាំងពិព័រណ៌ ដោយប្រធានបទ៖ ឆ្ពោះទៅណេប៉ាល់ ​ត្រូវបានប្រារព្វ
ឡើង នាថ្ងៃទី២៣ ឧសភា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។ ការតាំង
ពិព័រន៌នេះឧទ្ទេសនាមអំពីវណ្ណកម្មចំនួន៤៥ ដែលបានជ្រើសរើសពីរូបថតរាប់រយ
ស្លឹក ដោយបង្ហាញអំពីធម្មជាតិ ​ជីវភាពរស់នៅ និងមនុស្សណេប៉ាល់។ ទន្ទឹមនឹង
នោះ ក៏មានបណ្ដារូបថតស្ដីអំពីការអាណិតអាសូរ របស់អ្នកនិពន្ធ ចំពោះ​គ្រោះ
មហន្តរាយ​រញ្ជួយដី ដែលបានកើតមានឡើងនៅណេប៉ាល់នាថ្ងៃទី២៤ និងទី២៥ 
ដោយបណ្ដាលអោយមនុស្សជាង៨៤០០នាក់ត្រូវស្លាប់។

          ទន្ទឹមនឹងការតាំងពិព័រណ៌នេះ សមាគមន៍អ្នកថតរូបទីក្រុងហូជីមិញ និងក្រុម
ឆ្ពោះទៅណេប៉ាល់ក៏អំពាវនាវអោយរៃអង្គាសប្រាក់រួមវិភាគទានជួយឧបត្ថម្ភបណ្ដា
ជនរងគ្រោះដោយការរញ្ជួយដីនៅណេប៉ាល់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ