ទីក្រុងហូជីមិញនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទេសចរណ៍និងវិនិយោគ
|
ប្រធានគណៈកម្មាធិការប្រជាជនទៅក្រុងហូជីមិញ លោក Nguyen Thanh Phongទទួលជួបជាមួយលោក Keth Pitt អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលី
(រូបថតៈ Thanh Vũ/TTXVN) |
(VOVworld)-នៅក្នុងជំនួបជាមួយលោក Keth Pitt អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ទេសចរណ៍និងវិនិយោគអូស្ត្រាលី នាថ្ងៃទី៥មេសា ប្រធានគណៈកម្មាធិការប្រជាជន
ទៅក្រុងហូជីមិញ លោក Nguyen Thanh Phong បានចាត់ទុកថា ដំណើរទស្សនកិច្ច
ការងារនៅវៀតណាមលើកនេះរបស់គណៈប្រតិភូអូស្ត្រាលី នឹងរួមចំណែកជម្រុញ
រាល់សកម្មភាពសហប្រតិបត្តិការពហុបែបរវាងប្រទេសទាំងពីរ និងតំបន់នានារបស់
អូស្ត្រាលីជាមួយទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong បានអះអាងថា
រដ្ឋអំណាចទីក្រុងហូជីមិញ ត្រៀមជាស្រេចផ្ទៀងស្តាប់និងបង្កលក្ខណៈងាយស្រួល
សម្រាប់វិនិយោគិនបរទេស ក្នុងនោះមានសហគ្រាសអូស្ត្រាលីមកវិនិយោគ ធ្វើអាជីវ
កម្មយូអង្វែង។ ទីក្រុងហូជីមិញមានបំណងជម្រុញរាល់សកម្មភាពសហប្រតិបត្តិការ
ជាមួយតំបន់នានារបស់អូស្ត្រាលីលើគ្រប់វិស័យជាពិសេសលើវិស័យ ទេសចរណ៍
អប់រំ កសិកម្មបច្ចេកវិទ្យាខ្ពស់ជាដើម៕