ទីក្រុងហូជីមិញរៀបចំទិវា «ថ្ងៃអាទិត្យបៃតង» លើកទី ១២០
|
ទីក្រុងហូជីមិញរៀបចំទិវា «ថ្ងៃអាទិត្យបៃតង» លើកទី ១២០ (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២៦ កុម្ភៈ នៅឃុំ Vinh Loc B ស្រុក Binh Chanh
ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សមាជិកសម្ព័ន្ធយុវជននិងប្រជាពល
រដ្ឋទីក្រុងហូជីមិញចំនួន ១ ពាន់នាក់បានចូលរួមទិវា «ថ្ងៃអាទិត្យបៃតង់»
លើកទី ១២០។ មនុស្សម្នាបោះសំអាតបរិស្ថាននៅតំបន់ស្ពាន Go Dinh នៅ
ស្រុក Binh Chanh។ កម្មវិធីនេះគ្រោងនឹងសម្រេចនាខែសីហាឆ្នាំ ២០១៧ នេះ។
លោក Pham Hong Son លេខារងគណៈកម្មាធិការសម្ព័ន្ធយុវជនទីក្រុងហូជីមិញ
បាន ឲ្យដឹងថា៖
«យើងខ្ញុំវាយតំលៃថា៖ សកម្មភាពរបស់យុវជននឹងរួមចំណែកសកម្មក្នុងការ
កសាងជនបទថ្មី ជាពិសេសខាងបទដ្ឋានបរិស្ថាននៅឃុំ Vinh Loc B ស្រុក Binh
Chanh។ សកម្មភាពនេះនឹងបង្កើតបានការរួមចិត្តគំនិតរបស់ប្រជាពលរដ្ឋ
ដែលនឹងលើកកំពស់ចំណេះដឹងរបស់រដ្ឋអំណាចនិងប្រជាពលរដ្ឋតំបន់ក្នុង
កិច្ចការពារបរិស្ថាន៕»