ទីក្រុងហូជីមិញរៀបចំពិធីជួបមុខអាណិកជនវៀតណាមត្រឡប់មកស្រុកកំណើតទទួលបុណ្យតេត
(VOV)_នាយប់ថ្ងៃទី៧ កុម្ភះ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សារប្រជាជន
គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមទីក្រុង
ហូជីមិញ បានរៀបចំពិធីជួបមុខ អំណរនិទាឃរដូវ ស្វាគមន៍ប្រជាជនវៀតណាម
នៅឯបរទេសដែលត្រឡប់មកស្រុកកំណើតទទួលបុណ្យតេតប្រពៃណី។ អញ្ជើញ
ចូលរួមពិធីនេះមានលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ
សួងការបរទេសវៀតណាម លោក Le Thanh Hai សមាជិកការិយាល័យនយោបាយ
និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ រួមជាមួយអាណិកជនវៀតណាម
រាប់រយនាក់ទៀតផង។ លោក Tran Ly Nam ជនវៀតណាមមួយនាក់នៅអាល្លឺម៉ង់
បានអោយដឹងថា៖
“ បរិយាកាសកក់ក្តៅណាស់ដោយសារជនវៀតណាមនៅឯបរទេសចូលរួម
យ៉ាងច្រើន។ ពីបរទេសត្រឡប់មកស្រុកកំណើតវិញ ខ្ញុំបានឃើញនូវការអភិវឌ្ឍន៍
របស់ទីក្រុងហូជីមិញនិយាយដោយឡែក ហើយប្រទេសជាតិនិយាយរួមកាន់តែ
ស្អាតពី១ថ្ងៃទៅ១ថ្ងៃ។”
|
ទីក្រុងហូជីមិញរៀបចំពិធីជួបមុខអាណិកជនវៀតណាមត្រឡប់មកស្រុកកំណើតទទួលបុណ្យតេត |
ថ្លែងមតិនៅទីនេះ លោក Le Hoang Quan សមាជិកមជ្ឈឹមបក្ស លេខារង គណៈ
កម្មាធិការបក្សទីក្រុង និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បាន
រំលឹកឡើងវិញនូវស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងក្នុងឆ្នាំកន្លងទៅ។
ទោះបីជានៅមានការលំបាកជាច្រើនក្តី ប៉ុន្តែទីក្រុងហូជីមិញនៅសម្រេច និងអនុវត្ត
ហួសគោលដៅអំពីសេដ្ឋកិច្ចសង្គមសំខាន់ៗដែរ។
ក្នុងឱកាសនេះដែរ សមូហភាពចំនួន២និង បុគ្គល២នាក់ទទួលបានលិខិត
លើកសរសើរពីរដ្ឋាភិបាល។ សមូហភាពចំនួន១២ និងបុគ្គលចំនួន២៤ ត្រូវបានរដ្ឋ
មន្ត្រីក្រសួងការបរទេសប្រគល់លិខិតលើកសរសើរដោយសារមានស្នាដៃខ្ពស់ ក្នុង
ការងងារអភិវឌ្ឍន៍សហគមន៍ជនវៀតណាមនៅឯបរទេស និងផ្សព្វផ្សាយវប្បធម៌
វៀតណាម រៀបចំបណ្ដាសកម្មភាបឆ្ពោះទៅស្រុកកំណើតដែរ៕