ទីក្រុងហាណូយបូកសរុបរយៈពេល ៣០ ឆ្នាំនៃចលនាប្រឡងប្រណាំង “មនុស្សល្អ និងអំពើល្អ” និងពិធីប្រគល់កិត្តិនាមជាពលរដ្ឋឆ្នើមនៃរដ្ឋធានី
(VOVWORLD) - រំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤ - ១០ តុលា ២០២២) នាព្រឹកថ្ងៃទី ១០ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទបូកសរុបរយៈពេល ៣០ ឆ្នាំនៃចលនាប្រលងប្រណាំង “មនុស្សល្អ អំពើល្អ” (១៩៩២-២០២២) លើកតម្កើង ពលរដ្ឋឆ្នើមនៃរដ្ឋធានីក្នុងឆ្នាំ ២០២២។
ពិធីប្រគល់កិត្តិនាមជាពលរដ្ឋឆ្នើម នៃរាជធានីឆ្នាំ ២០២២។ រូបថត៖ hanoimoi.com.vn |
បុគ្គលចំនួន ៧៤៧ នាក់ បានទទួលកិត្តិនាម “មនុស្សល្អ អំពើល្អ” និងបុគ្គលឆ្នើមចំនួន ១០ នាក់ ទទួលបានកិត្តិនាមជា “ពលរដ្ឋឆ្នើមនៃរដ្ឋធានី” ក្នុងឆ្នាំ ២០២២ ដែលជាគំរូឆ្នើមក្នុងការបំពេញភារកិច្ចតាមមូលដ្ឋាន និងអង្គភាព ជាគំរូមនុស្សល្អ អំពើល្អ រួមចំណែកអនុវត្តការងារនយោបាយរបស់រាជធានី។
ដោយមានកិត្តិយសក្លាយជាពលរដ្ឋឆ្នើមទាំង ១០ របស់រាជធានីក្នុងឆ្នាំ ២០២២ លោកស្រី Bui Thi An ប្រធានសមាគមបញ្ញវន្តនារីទីក្រុងហាណូយបានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា យើងនៅតែមានសុខភាពល្អ បងប្អូនយើងដែលជាអ្នកវិទ្យាសាស្ត្រ បញ្ញវន្ត សូម្បីតែអ្នកកាន់តំណែង ក៏ដូចជាអ្នកចូលនិវត្តន៍ក៏ចង់រួមចំណែកដែរ។ ត្រូវមានការងារជាក់លាក់ និងរកឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានី។ យើងនឹងរួបរួមគ្នា ធ្វើអ្វីគ្រប់យ៉ាងដែលទីក្រុងហាណូយត្រូវការ”។
ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានបើកដំណើរការ ចលនាប្រឡងប្រណាំង “មនុស្សល្អ អំពើល្អ” ឆ្នាំ២០២៣ផងដែរ៕