ទីក្រុង Da Nang និងបណ្ដាខេត្ត Hau Giang, Tra Vinh, Binh Dinh និង Vinh Phuc រៀបចំមហាសន្និបាតបក្សភាគ
|
ទីក្រុង Da Nang និងបណ្ដាខេត្ត Hau Giang, Tra Vinh, Binh Dinh និង Vinh Phuc រៀបចំមហាសន្និបាតបក្សភាគអាណត្តិ២០១៥-២០២០ |
Vovworld-នាព្រឹកថ្ងៃទី១៥តុលា មហាសន្និបាតដំណាងបក្សភាគទីក្រុង Da
Nang លើកទី២១ អាណត្តិ២០១៥-២០២០ បានបើកជាផ្លូវការ។ មានអនុសាសន៍នៅ
មហាសន្និបាត ក្នុងនាមការិយាល័យនយោបាយនិងគណៈលេខាមជ្ឈឹមបក្ស
ប្រធានរដ្ឋលោក Truong Tan Sang បានវាយតំលៃខ្ពស់រាល់លទ្ធផលដែលបក្សភាគ
រដ្ឋអំណាចនិងប្រជាជនទីក្រុង Da Nang ទទួលបានក្នុងអាណត្តិកន្លងទៅ។
លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ដើម្បីធ្វើបានប្រការនោះ ទីក្រុងត្រូវប្រមូលផ្ដុំអនុវត្តល្អការលោតផ្លោះ
យុទ្ធសាស្ត្ររៀបចំឡើងវិញរចនាសម្ព័ន្ធផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បីសេដ្ឋកិច្ច
អភិវឌ្ឍន៍ដោយផ្អែកលើប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងប្រភពធនធានមនុស្ស
គុណភាពខ្ពស់លើកកំពស់ទិន្នផលប្រសិទ្ធិភាពកំលាំងប្រកួតប្រជែង។ ជំរុញការ
កែលំអរបរិយាកាសវិនិយោគទាក់ទាញប្រភពទុនក្នុងនិងក្រៅប្រទេស។”
នាព្រឹកថ្ងៃដដែល ថ្លែងមតិបញ្ជានៅមហាសន្និបាតតំណាងបក្សភាគខេត្ត Hau
Giang លើកទី១៣អាណត្តិ២០១៥-២០២០ លោកDinh The Huynh សមាជិកការិយាល័យ
នយោបាយ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសង្កត់ធ្ងន់ថា ខេត្ត Hau
Giang ត្រូវពង្រីកស្មារតីសាមគ្គីភាព ឯកភាព បន្តជំនះពុកពារលើការលំបាកដើម្បីអនុវត្ត
ល្អគោលដៅភារកិច្ចដែលបានដាក់ជូនក្នុងអាណត្តិខាងមុខ។
នៅមហាសន្និបាតតំណាងបក្សភាគខេត្ត Binh Dinh លើកទី១៩អាណត្តិ២០១៥-
២០២០ នាព្រឹកថ្ងៃទី១៥តុលា សមាជិកការិយាល័យនយោបាយនិងជាអនុប្រធាន
រដ្ឋសភាលោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា ខេត្ត Binh Dinh ត្រូវយកចិត្តទុក
ដាក់វិនិយោគទៅលើហេដ្ឋានរចនាសម្ព័ន្ធមណ្ឌឡឧស្សាហកម្ម ពិសេសគឺមណ្ឌល
សេដ្ឋកិច្ច Nhon Hoi។
នាព្រឹកថ្ងៃទី១៥តុលា ខេត្ត Tra Vinh បានរៀបចំមហាសន្និបាតបក្សភាគលើកទី
១០ដោយប្រធានបទ បង្កើនសាមគ្គីភាពប្រជាធិបតេយ្យពិន័យការទទួលខុសត្រូវ
កសាងបក្សភាគស្អាតស្អំរឹងមាំបន្តផ្លាស់ប្តូរថ្មីខំប្រឹងប្រែងនាំ Tra Vinh ក្លាយទៅជាខេត្ត
អភិវឌ្ឍន៍ល្អក្នុងដំបន់វាលសណ្ដរទន្លេ Cuu Long។ ក្នុងពេលជាមួយគ្នានោះ ខេត្ត Vinh
Phuc ក៏បានរៀបចំមហាសន្និបាតបក្សភាគលើកទី១៦នាថ្ងៃទី១៥តុលាផងដែរ៕