ទីក្រុង Da Nang អនុវត្តគំរោងការណ៍កសាងទីក្រុងឆ្លាត
|
ទីក្រុង Da Nang អនុវត្តគំរោងការណ៍កសាងទីក្រុងឆ្លាត (Image: VNA) |
(VOVworld) – នៅជំនួបធ្វើការជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំទីក្រុង Da Nang
(ភាគកណ្ដាល វៀតណាម) នាថ្ងៃទី ២៨ មិថុនា ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំ
ពោះគំរោងការណ៍កសាងទីក្រុងឆ្លាតរបស់ Da Nang។ តាមលោក Nguyen
Thien Nhan ថា៖ នេះគឺជាវិធីសាស្ត្រអភិវឌ្ឍន៍នគររបស់ ប្រទេសជាច្រើនលើ
ពិភពលោក។ រាល់សកម្មភាពគ្រង់គ្រងក្នុងតំបន់មានតួនាទីរបស់ប្រជា
ពលរដ្ឋ ពីនោះ រដ្ឋអំណាចនឹងធ្វើសកម្មភាពប្រសិទ្ធភាពថែមទៀត។ ទន្ទឹម
នឹងនោះ លោក Nguyen Thien Nhan បានស្នើរឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំ
ទីក្រុង Da Nang បង្កើតយ៉ាងឆាប់ រហ័សគណៈកម្មការបញ្ជាណែនាំគំរោង
ការណ៍ពោលខាងលើ៕