ទីក្រុង Ha Tien រៀបចំពិធីបុណ្យ Tao Dan Chieu Anh Cac
(VOVWORLD) -នាឆ្នាំនេះ ពិធីបុណ្យ Tao Dan Chieu Anh Cac នៅទីក្រុង Ha Tien បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ដោយមានទ្រង់ទ្រាយធំជាងមុន។
ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី ១៩ ខែកុម្ភៈ នៅទីលាន Chieu Anh Cac ទីក្រុង Ha Tien ខេត្ត Kien Giang បានបើកបុណ្យ Tao Dan Chieu Anh Cac លើកទី ២៨៣ ឆ្នាំនិងឆ្នាំទេសចរណ៍ ទីក្រុង Ha Tien ឆ្នាំ២០១៩ជារៀងរាល់ឆ្នាំ នាខែមាឃបូជា មជ្ឈដ្ឋានអ្នកអក្សរសាស្ត្រ សិល្បៈករ និងបញ្ញាវ័ន្ត កវី បានជួបជុំគ្នានៅទីក្រុង Ha Tien ខេត្ត Kien Giang អញ្ជើញចូលរួមពិធីបុណ្យ Tao Dan Chieu Anh Cac។ តន្ត្រីករ Duong Minh Duc អនុប្រធានសមាគមអ្នកអក្សរសាស្ត្រ លិល្បៈខេត្ត Kien Giang បានចាត់ទុកថា៖
“ដើម្បីរួមចំណែករក្សាលក្ខណៈប្រពៃណីរបស់ Tao Dan Chieu Anh Cac នោះ យើងខ្ញុំបានខិតខំប្រឹងប្រែងរំលឹកលក្ខណៈវប្បធម៌ប្រពៃណីរបស់ Tao Dan (ក្រុមអ្នកអក្សរសាស្ត្រ និងកវី) ដូចជា ឧទ្ទេសនាមកំណាព្យរបស់កវី Mac Thien Tich និងជួបប្រាស្រ័យទាក់ទងសិល្បៈរវាងសិល្បៈករក្នុងខេត្ត។ ហេតុដូច្នេះហើយ យើងខ្ញុំបានបញ្ចេញមតិ បំណាងប្រាថ្នារបស់ខ្លួន ធ្វើយ៉ាងណា ដើម្បីពង្រីក ប្រពៃណីរបស់ Tao Dan Chieu Anh Cac ថែមទៀតផងដែរ”។
នាឆ្នាំនេះ ពិធីបុណ្យ Tao Dan Chieu Anh Cac នៅទីក្រុង Ha Tien បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ដោយមានទ្រង់ទ្រាយធំជាងមុន។ លោកស្រី Trinh Thi Xuan ប្រជាពលរដ្ឋមួយរូបនៅសង្កាត់ Dong Ho ទីក្រុង Ha Tien បានចែករំលែកថា៖
“ទីក្រុង Ha Tien បានរៀបចំពិធីបុណ្យនេះជាយូរណាស់មកហើយ។ ឆ្នាំនេះ ពិធិបុណ្យនេះទាក់ទាញបានការចូលរួមរបស់មនុស្សជាច្រើនណាស់ មានទាំងជនចាស់ជរាទៀតផង”៕