ទីក្រុង Hoi An បូកសរុប១៦ឆ្នាំអនុវត្តរាត្រីវិថីបុរាណ
|
ទីក្រុង Hoi An បូកសរុប១៦ឆ្នាំអនុវត្តរាត្រីវិថីបុរាណ (VOV) |
Vovworld-នាថ្ងៃទី៧តុលាទីក្រុង Hoi An ខេត្ត Quang Nam បានរៀបចំបូកសរុប១៦ឆ្នាំអនុវត្តគំរោងការរំលឹកឡើងវិញរាត្រីវិថីបុរាណ Hoi An នាដើមសតវត្សទី២០
និង១០ឆ្នាំអនុវត្តគំរោងការវិថីសំរាប់អ្នកដើរដោយថ្មើជើង។ ក្នុងអំឡុង១៦ឆ្នាំអនុវត្ត
កម្មវិធីរាត្រីវិថីបុរាណបានពង្រីកនូវតំលៃបង្កើតចំណាប់អារម្មណ៍ល្អប្រសើរក្នុងដួង
ចិត្តប្រជាជននិងភ្ញៀវទេសចរណ៍ ក្លាយទៅជាផលិតផលទេសចរណ៍វប្បធម៍លេច
ធ្លោរបស់ Hoi An។ តាមការស្ថិតិ ជារៀងរាល់ខែ ក្នុងពេលមានសកម្មភាពរាត្រីវិថី
បុរាណ បរិមាណភ្ញៀវទេសចរណ៍ស្នាក់នៅបណ្ដាសណ្ឋាគារ Hoi An បានកើនឡើង
ជាង២៦០%។ ដោយមានសកម្មភាពរាត្រីវិថីបុរាណ ទីក្រុង Hoi An ត្រូវបានបណ្ដា
អង្គការ ទស្សនាវត្តីអន្តរជាតិល្បីឈ្មោះជ្រើសរើសជាទីក្រុងត្រូវបាននិយមចូលចិត្ត
បំផុតលើពិភពលោក ទីក្រុងទេសភាពជាដើម៕