ទួគីជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានយោធារុស្ស៊ីដើម្បីអធិប្បាយអំពីការបាញ់ទម្លាក់យន្តហោះ Su-24
|
ការបាញ់ទម្លាក់យន្តហោះ Su-24 |
(VOV)_នាថ្ងៃទី២៥ វិច្ឆិកា ក្រសួងការពារជាតិទួរគីបានអោយដឹងថា៖ បាន
អញ្ជើញសេនានុពន្ធរុស្ស៊ី មកទីស្នាក់ការរបស់ក្រសួងនេះដើម្បីអធិប្បាយអំពីការ
បាញ់ទម្លាក់យន្តហោះ Su 24 របស់រុស្ស៊ីនៅក្នុងតំបន់ព្រំដែនជាមួយស៊ីរី។ តាមនោះ
សកម្មភាពនេះបានកើតមានឡើង បន្ទាប់ពីពេលយន្តហោះនេះគ្មានប្រតិកម្មតបត
វិញចំពោះការព្រមមានពីភាគីទួរគី។ ក្នុងសេចក្ដីជូនដំណឹងផ្សេងទៀត ភាគីទួរគី
បានអោយដឹងថា៖ បានខំប្រឹងប្រែងជាច្រើន ក្នុងការស្វែងរកនិងជួយសង្គ្រោះអ្នក
បើកយន្តហោះរុស្ស៊ីចំនួន២នាក់នេះ។ បណ្ដាកាយវិការនេះរបស់ទួរគីត្រូវបានចាត់
ទុកជាការបន្ធូស្រាលភាពតានតឹងក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។
ក៏ក្នុងថ្ងៃទី២៥ វិច្ឆិកានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Seigei Lavrov
និងសមភាគីទួរគី លោក Mevlut Cavusoglu បានមានជំនួបសន្ទនាតាមទូរស័ព្ទ
ដោយមានខ្លឹមសារទាក់ទិនដល់រឿងហេតុនេះជាច្រើន។ ទីភ្នាក់ងារសារព័ត៍មាន
TASS បានដកស្រង់សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីថា៖ ក្នុងជំនួប
សន្ទនាតាមទូរស័ព្ទនេះ លោក Seigei Lavrov បាមនស្ដែងនូវការខឹងសម្បារជា
ច្រើន អំពីរឿងហេតុនេះនិងចាត់ទុកនេះគឺជាសកម្មភាពអមិត្តមានគោលដៅនិង
ព្រមានថា៖ សកម្មភាពនេះនឹងបង្កើតផលវិបាកជាច្រើន ចំពោះទំនាក់ទំនងរវាង
ប្រទេសទាំងពីរ៕