|
ទទួលផែនទីជាច្រើនដោយអះអាងនូវអធិបតេយ្យភាពអំពីសមុទ្រកោះវៀតណាម។ |
VOV-វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម Da Nang ទើបនឹង
ទទួលឯកសារមានតំលៃជាច្រើនដោយអះអាងប្រជុំកោះ Hoang Sa និង Truong
Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម។ បណ្ដាឯកសារនេះដោយលោក
Tran Thang ប្រធានវិទ្យាស្ថានវប្បធម៍និងអប់រំវៀតណាមប្រចាំនៅអាមេរិកស្រាវ
ជ្រាវនិងផ្ញើជូន។ គិតមកដល់ឥឡូវនេះចំនួនឯកសារដែលវិទ្យាស្ថានទទួលបាន
ពីលោក Tran Thang ដោយមានផែនទីចំនួន១៥០សន្លឹក (រួមមានផែនទីដើមចំនួន
១១០សន្លឹកនិងផែនទីបោះពុម្ភឡើងវិញចំនួន៤០សន្លឹក)។ នេះជាបណ្ដាផែនទី
ត្រូវបានបោះពុម្ភនៅអង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា អាមេរិកនិងហុងកុង
(ចិន) ក្នុងរយៈពេលពីឆ្នាំ១៦២៦ដល់ឆ្នាំ១៩៨០ ក្នុងនោះមានផែនទីចំនួន៥០
សន្លឹកបានបង្ហាញប្រជុំកោះ Hoang Sa និង Truong Sa ចំណុះដែនដីវៀតណាម៕