|
លោក Lee Myung Bak បានទៅទស្សនៈកិច្ចនៅកោះ Dokdo |
VOV-ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងបានក្លាយទៅជាតានតឹង
ដោយបញ្ហាជំលោះដែនដី។ ជប៉ុននាថ្ងៃទី១០សីហាបានកោះហៅឯកអគ្គរដ្ឋ
ទូតនៃប្រទេសនេះប្រចាំនៅកូរ៉េខាងត្បូងត្រឡប់ប្រទេសវិញដើម្បីប្រឆាំង
ជំទាស់ដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak
ទៅកាន់ប្រជុំកោះ Takeshima ដែលកូរ៉េខាងត្បូងហៅថា Dokdo។ ថ្លែងមតិ
ចំពោះសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសជប៉ុន Koichiro Gemba បានឲ្យដឹងថា៖
លោកនឹងជួបឯកអគ្គរដ្ឋទូតរូបនេះដើម្បីពិគ្រោះអំពីរបៀបដោះស្រាយករណី
នេះ ក្នុងនោះមានបណ្ដាវិធានការដែលជប៉ុនអាចអនុវត្ត។ ខុទ្ទការល័យ
ប្រធានាធិបតីក៏បញ្ជាក់ថា លោក Lee Myung Bak បានទៅទស្សនៈកិច្ចនៅ
កោះ Dokdo។ នេះជាដំណើរទស្សនកិច្ចដើមដំបូងរបស់ប្រធានាធិបតីកូរ៉េ
ខាងត្បូងទៅកាន់កោះនេះ។ នាថ្ងៃទី១០សីហា បណ្ដាគណៈបក្សនយោបាយ នៅកូរ៉េខាងត្បូងបានស្វាគមដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតី Lee Myung
Bak និងអះអាងឡើងវិញថា ប្រជុំកោះនេះជាផ្នែកដែនដីមួយមិនអាចកាត់ផ្ដាច់ ចេញរបស់កូរ៉េខាងត្បូង៕