ទំនាក់ទំនងរុស្ស៊ី-វៀតណាមបានឆ្លងផុតកំណាត់ផ្លូវភ្លឺស្វាង
|
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (Getty) |
Vovworld-នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov
ក្នុងអត្ថបទសសេរក្រោមចំណងជើងថា រុស្ស៊ី-វៀតណាម ៦៥ឆ្នាំមិត្តភាពនិង
សហប្រតិបត្តិការ ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី (ទី៣០មករា)។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ
ក្នុងអំឡុង៦៥ឆ្នាំកន្លងមក។ លោក Lavrov បានឲ្យដឹងថា រុស្ស៊ីជានិច្ចកាលចាត់ទុក
កិច្ចសហប្រតិបត្តិការជាមួយដំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺអាទិភាពយុទ្ធសាស្ត្រនិងរុស្ស៊ី
កំពុងយកចិត្តទុកដាក់សហការជាមួយវៀតណាមដើម្បីបន្តជំរុញការផ្ដើមគំនិតនេះ។
រដ្ឋមន្ត្រី Lavrov បានអះអាងថា ក្នុងអំឡុង៦៥ឆ្នាំកន្លងមក ទំនាក់ទំនងរុស្ស៊ី-វៀតណាម
បានឆ្លងផុតកំណាត់ផ្លូវដ៏ភ្លឺស្វាង ក្នុងនោះប្រទេសទាំងពីរមិនត្រមឹតែរក្សាប៉ុណ្ណោះទេ
ថែមទាំងបង្កើនប្រពៃណីមិត្តភាពសាមគ្គីភាពនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកទៀត
ផង៕