ទំនាក់ទំនងរុស្ស៊ី-ស.ប.ប.កូរ៉េ ស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មាន
Dang Cuong អ្នកយកព័ត៌មាន VOV ប្រចាំនៅសហព័ន្ធរុស្ស៊ី -  
(VOVWORLD) - កាលពីថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស.ប.ប.កូរ៉េ លោក Choe Son Hui ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា ទំនាក់ទំនងរុស្ស៊ី-ស.ប.ប.កូរ៉េ កំពុងស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។
យោងតាមរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ដោយសារការយកចិត្តទុកដាក់ពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំស.ប.ប.កូរ៉េ លោក Kim Jong-un។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរុស្ស៊ី-ស.ប.ប.កូរ៉េ បានចាក់គ្រឹះដ៏រឹងមាំសម្រាប់ពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរលើគ្រប់វិស័យ។ ទំនាក់ទំនងជិតស្និទ្ធត្រូវបានបង្កើតឡើងរវាងកងទ័ព និងទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី និងស.ប.ប.កូរ៉េដែលអនុញ្ញាតឱ្យដោះស្រាយបញ្ហាសន្តិសុខនៃប្រទេសទាំងពីរ៕
Dang Cuong អ្នកយកព័ត៌មាន VOV ប្រចាំនៅសហព័ន្ធរុស្ស៊ី