ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបន្តអភិវឌ្ឍន៍ខ្លាំងក្លា
|
ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបន្តអភិវឌ្ឍន៍ខ្លាំងក្លា |
(VOV)_នាថ្ងៃទី១៦មករា នៅទីក្រុង Seul ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន ឯក
អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi បានអោយដឹងថា៖
ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម -កូរ៉េ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ
ជាពិសេសគឺក្នុងឆ្នាំ២០១៦ បន្តបានពង្រឹងនិងពង្រីក លើគ្រប់វិស័យ ពិសេសគឺក្នុងវិ
ស័យសហប្រតិបត្តិការសេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូត Pham Huu Chi បានអះអាងថា៖ ទំ
នាក់ទំនងរវាងវៀតណាមនិងកូរ៉េបន្តមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា។អំពីពាណិជ្ជកម្ម
ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំកន្លងទៅ បានកើនឡើងជាបន្តបន្ទាប់ ឆ្នាំ
២០១៥ទទួលបាន៣៧ពាន់លានដុល្លារអាមេរិក ឆ្នាំ ២០១៦ទទួលបាន ៤៣ពាន់លាន
ដុល្លារអាមេរិក ហើយអាចទទួលបានហួសកំរិត៧០ពាន់លានដុល្លារអាមេរិក នាឆ្នាំ
២០២០ ដូចជាការឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ តាមឯកអគ្គរដ្ឋទូត
Pham Huu Chi ថា៖ដើម្បី ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េ
ខាងត្បូងនាពេលខាងមុខនេះគឺត្រូវយកចិត្តទុកដាក់ចំពោះសរសរទ្រូងចំនួន៣
រួមមាន៖ការអភិវឌ្ឍន៍ទំនាក់ទំនងនយោបាយល្អប្រសើរ បង្កើនទំនុកទុកចិត្ត
គ្នាទៅវិញទៅមក បន្តអភិវឌ្ឍន៍ទំនាក់ទំនងសហប្រិតបត្តិការសេដ្ឋកិច្ច បង្កើត
មូលដ្ឋានសំរាប់ទំនាក់ទំនងផ្សេងៗអភិវឌ្ឍន៍ បើកទូលាយសកម្មភាពជួបប្រាស្រ័យ
ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសំខាន់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងន
យោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕