ទំនាក់ទំនងវៀតណាម-អាមេរិកពោពេញទៅដោយឧបសគ្គក្តីប៉ុន្តែនៅមានឱកាសជាច្រើន
|
ទំនាក់ទំនងវៀតណាម-អាមេរិកពោពេញទៅដោយឧបសគ្គក្តីប៉ុន្តែនៅមានឱកាសជាច្រើន |
(VOV)_នេះជាមតិរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក
Pham Quang Vinh ពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំ
នៅអាមេរិក។ ឯកអគ្គរដ្ឋទូតលោក Pham Quang Vinh បានអោយដឹងថា៖ទំនាក់ទំ
នងវៀតណាមនិងអាមេរិក ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ អភិវឌ្ឍន៍ខ្លាំងក្លាហើយ
បានក្លាយទៅជាដៃគូលើគ្រប់វិស័យ៖
“ យើងខ្ញុំជឿជាក់ថា៖ ទំនាក់ទំនងដៃគូលើគ្រប់វិស័យនេះ គឺដើម្បីផលប្រយោជន៍
របស់ប្រទេសទាំងពីរ និងបន្តអភិវឌ្ឍន៍តទៅទៀត។ យើងអាចឃើញថា៖ ទំនាក់ទំ
នងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក បានបង្កើតឡើងកម្លាំងចលករ
អភិវឌ្ឍន៍ក្នុងតំបន់។ យើងអាចក្រឡែកមើលឡើងវិញថា៖ប្រធានាធិបតីអាណត្តិថ្មីៗ
ចំនួន៣នេះ ចាប់ពីប្រធានាធិបតី Clinton , Bushនិង Obama សុទ្ធមកទៅបំពេញ
ទស្សនកិច្ចនៅវៀតណាម… ជាងនេះទៅទៀត ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី
នេះ ប្រទេសទាំងពីរក៏បានបង្កើនកិច្ចសហប្រតិបត្តិការបំរើអត្ថប្រយោជន៍របស់តំ
បន់ ក្នុងវេទិកាទ្វេភាគីនិងពហុភាគីផងដែរ៕”