ទប់ទល់នឹងសម្ពាធទាបត្រូពិច និងការជំនះពុរពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀងនៅតាមបានខេត្តភាគកណ្ដាលវៀតណាម
(VOVWORLD) - បណ្ដាខេត្ត Quang Nam Quang Ngai Thua Thien Hue ត្រូវផ្ដោតសំខាន់លើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្ញៀង។
រូបភាពទីតាំងសម្ពាធទាបត្រូពិច (ម៉ោង៦ល្ងាចថ្ងៃទី ២៥ តុលា) |
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ទើបបានផ្ញើសារទូរលេខ ដោយស្នើឲ្យខេត្ត ក្រុងនានាធ្វើការទប់ទល់នឹងសម្ពាធទាបត្រូពិចដោយម្ចាស់ការ ដែលអាចមានលទ្ធភាពក្លាយទៅជាព្យុះ ហើយជំនះពុរពារលើផលវិបាកដោយសារជំនន់ទឹកភ្ញៀងបង្កឡើងនៅតាមបណ្ដាខេត្តភាគកណ្ដាល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត ក្រុងនានាចាប់ពីខេត្ត Quang Tri ដល់ ខេត្ត Binh Thuan និងតំបន់Tay Nguyen ត្រូវពិនិត្យ និងអនុវត្តន៍ជាបន្ទាន់នូវការងារទប់ទល់នឹងសម្ពាធទាប ដែលអាចក្លាយទៅជាព្យុះ ក្នុងនោះផ្ដោតសំខាន់លើការធានាសុវត្ថិភាពសម្រាប់ទូក និងនាវា ដែលបានប្រតិបត្តិការនេសាទនៅនាយសមុទ្រ និងអនុវត្តន៍វិធានការណ៍ធានាសុវត្ថិភាពជូនប្រជាជនក្នុងករណីកើតមានជំនន់ទឹកភ្ញៀងយ៉ាងខ្លាំង។ បណ្ដាខេត្ត Quang Nam Quang Ngai Thua Thien Hue ត្រូវផ្ដោតសំខាន់លើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្ញៀង។ លើសពីនេះទៅទៀត បណ្ដាស្ថាប័នមានសមត្ថកិច្ច ត្រូវសម្របសម្រួលជាមួយខេត្ត ក្រុងនានាធ្វើការទប់ទល់ និងជំនះពុះពារលើផលវិបាកដែលបណ្ដាលឡើងដោយជំនន់ទឹកភ្ញៀវផងដែរ៕