ទួរគីដាស់តឿនឲ្យអនុវត្តកិច្ចព្រមព្រៀង Idlib យ៉ាងពេញលេញនៅស៊ីរី

(VOVWORLD) -ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ដែលបានរៀបចំឡើងនៅខេត្ត Konya ភាគកណ្តាលប្រទេសទួរគីនោះ លោក Kalin បានចាត់ទុកថា កងកម្លាំងរដ្ឋាភិបាលស៊ីរីចាំចាច់ត្រូវឈប់ភ្លាមមួយរំពេចនូវរាល់ការវាយប្រហារនៅ Idlib ។
ទួរគីដាស់តឿនឲ្យអនុវត្តកិច្ចព្រមព្រៀង Idlib យ៉ាងពេញលេញនៅស៊ីរី - ảnh 1ទាហានស៊ីរីនៅទីប្រជុំជន Khan Shaykhun ខេត្ត Idlib (ប្រភព៖ THX / TTXVN) 

នាថ្ងៃទី ២ ខែកញ្ញា លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគីបានអំពាវនាវឱ្យធានាអនុវត្តន៍ យ៉ាងពេញលេញ នូវកិច្ចព្រមព្រៀង Idlib ភ្លាមមួយរំពេច។ លោក Ibrahim Kalin បានថ្លែងដូច្នេះ បន្ទាប់ពីកងម្លាំងរដ្ឋាភិបាលស៊ីរីបានឈប់បាញ់ដោយឯកតោភាគីនៅតំបន់បន្ថយភាពតានតឹងនៅ Idlib។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ដែលបានរៀបចំឡើងនៅខេត្ត Konya ភាគកណ្តាលប្រទេសទួរគីនោះ លោក Kalin បានចាត់ទុកថា កងកម្លាំងរដ្ឋាភិបាលស៊ីរីចាំចាច់ត្រូវឈប់ភ្លាមមួយរំពេចនូវរាល់ការវាយប្រហារនៅ Idlib ។យោងទៅតាមលោកថា កិច្ចព្រមព្រៀង Idlib ចាំបាច់ត្រូវអនុវត្តន៍ភ្លាមមួយរំពេច ព្រមទាំងព្រមានអំពីវិបត្តិមនុស្សធម៌នាពេលអនាគត ប្រសិនបើមិនទទួលបានដំណោះស្រាយនយោបាយណាមួយនោះឡើយ។

នាថ្ងៃទី ៣០ ខែសីហារុស្ស៊ីបានប្រកាសថា បណ្ដាកងកម្លាំងរដ្ឋាភិបាលស៊ីរីនឹងឈប់បាញ់ដោយឯកតោភាគីនៅខេត្ត Idlib ចាប់ពីវេវាម៉ោង ៦ ថ្ងៃទី ៣១ ខែសីហា ហើយនឹងឃ្លាំមើលបទឈប់បាញ់ថ្មីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ