ទួរគីនឹងមិនចូលរួម EU តាមគ្រប់មធ្យោបាយ
(VOVWORLD) - ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី៥ មករា ឲ្យដឹងថា ទួរគីនឹងមិនអង្វរដើម្បីត្រូវបានទទួលស្គាល់ជាសមាជិកដ៏ពេញលេញរបស់សហភាពអឺរ៉ុប (EU) ឡើយ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan (រូបថត៖ AFP/TTXVN) |
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី៥ មករា ឲ្យដឹងថា ទួរគីនឹងមិនអង្វរដើម្បីត្រូវបានទទួលស្គាល់ជាសមាជិកដ៏ពេញលេញរបស់សហភាពអឺរ៉ុប (EU) ឡើយ។ លោក Erdogan ដែលកំពុងទៅបំពេញទស្សនកិច្ចនៅបារាំង នោះ សូម្បីតែបានលើកឡើងនូវលទ្ធភាពដែលទួរគីអាចដកខ្លួនចេញពីផែនការ សុំចូលរួម EU។ អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែតរួមនៅទីក្រុងប៉ារីស ជាមួយ សមភាគីប្រទេសម្ចាស់ផ្ទះលោក Emmanuel Macronនោះ លោក Erdogan ឲ្យ ដឹងថា ទួរគីត្រូវទន្ទឹងរង់ចាំក្នុងអំឡុង៥៤ឆ្នាំ ហើយនឹងត្រូវចេញសេចក្ដីសំរេចចុង ក្រោយស្ដីពីការដែលប្រទេសនេះបន្តខំប្រឹងប្រែងថែមទៀតដើម្បីចូលរួម EU ដែរឬអត់៕