ទួរគីលើកសំណើរថ្មីជាមួយ EU ស្ដីអំពីបញ្ហាជនភៀសខ្លួន

ទួរគីលើកសំណើរថ្មីជាមួយ EU ស្ដីអំពីបញ្ហាជនភៀសខ្លួន - ảnh 1
ថ្នាក់ដឹកនាំ EU និងទួរគីនៅសន្និសីទកំពូល EU - ទួរគី​ (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី៧​ មិនា នៅសន្និសីទកំពូលរវាងសហភាពអឺរ៉ុប (EU) និងទួរគី
បានប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយករដ្ឋមន្រ្តីទួរគីលោក
 Ahmet Davutoglu បានដាក់ចេញសំណើរថ្មីជាច្រើន ក្នុងនោះមានកញ្ចប់ឧបត្ថម្ភ
បំពេញបន្ថែមចំនួន៣ពាន់លានអឺរ៉ូដើម្បីទួរគីជួយទប់ស្កាត់រលកជនភៀសខ្លួនហូរ
ចូលអឺរ៉ុប។លោក Ahmet Davutoglu បានឲ្យដឹងថា អង់ការ៉ាត្រៀមជាស្រេចទទួល
ស្វាគមជនភៀសខ្លួនទាំងអស់ដែលមកពីទួរគីប៉ុន្តែត្រូវបដិសេធស្នាក់ នៅអឺរ៉ុបក៏
ដូចជាជនភៀសខ្លួនដែលត្រូវឃាត់ឃាំងនៅព្រំដែនសមុទ្រប្រទេស នេះ។សំណើរ
ថ្មីរបស់ទួរគីក៏បានសំណូមពរឲ្យ EU បន្ធូរស្រាលមាត្រាស្ដីពី ទិដ្ឋាការសំរាប់ជនទួរគី
ចូលទៅអឺរ៉ុបចាប់តាំងពីខែមិថុនាខាងមុខនេះ ហើយជំរុញ ខ្លាំងដំណើរការចរចារ
ចូលរួម EU របស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ