ទិវាទ្វីបអឺរ៉ុបឆ្នាំ ២០១៦ នៅវៀតណាមនឹងត្រូវបានរៀបចំឡើងនាខែមិថុនាខាងមុខ
|
ទិវាទ្វីបអឺរ៉ុបឆ្នាំ ២០១៦ នៅវៀតណាមនឹងត្រូវបានរៀបចំឡើងនាខែមិថុនាខាងមុខ (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ គណៈប្រតិភូសហ
ភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមបានរៀបចំសន្និសីទកាសែតប្រកាសចាប់
ផ្តើម «ទិវាទ្វីបអឺរ៉ុបឆ្នាំ ២០១៦ នៅវៀតណាម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
៦ ឧសភា ដល់ទី ៦ មិថុនា ខាងមុខ។ ថ្លែងមតិនៅសន្និសីទកាសែត ឯកអគ្គរដ្ឋ
ទូត Bruno Angelet ប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាមបានសង្កត់
ធ្ងន់ថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងរវាង EU និងវៀតណាមមានការ
បោះជំហានយ៉ាងសកម្មស៊ីជម្រៅលើគ្រប់វិស័យទាំងសេដ្ឋកិច្ចនយោបាយ
និងវប្បធម៌។ តិវាទ្វីបអឺរ៉ុបឆ្នាំ ២០១៦ មានសកម្មភាពដ៏សម្បូរបែបដូចជា៖
ការបញ្ចាំងខ្សែភាពយន្ត តូរ្យតន្ត្រីម្ហូបអាហារជាដើម៕