ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២។
VOV -  
(VOV) /  
|
ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២។ |
VOV-នាព្រឹកថ្ងៃទី២៦សីហា នៅក្រុងហាណូយ សមាគមយុវជនចលនាបរិចាកឈាមហាណូយបានសហការជាមួយវិទ្យាស្ថានឈាមវិទ្យា-បរិចាក
ឈាមមជ្ឈឹមបានរៀបចំ “ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២”
ជាមួយសារ “ខ្ញុំមោទនៈភាព-ខ្ញុំជាជនជាតិវៀតណាម”។ ទិវាមហោស្រពបាន
ទាក់ទាញមិត្តវ័យក្មេងជាច្រើនជាមួយបណ្ដាសកម្មភាពផុលផុសនិងមាន
អត្ថន័យ។ Nguyen Thi Mai Hanh និស្សិតមហាវិទ្យាល័យឧសថហាណូយបាន
ឲ្យដឹងថា៖
“កម្មវិធីនេះខ្ញុំឃើញអស្ចារ្សណាស់ បណ្ដាសកម្មភាពមានអត្ថន័យ បណ្ដា
ល្បែងលេងកំសាន្តនិងមានសកម្មភាពបរិចាកឈាមនិងរាំជាពុកទៀត។ក្រោយពេលបានបរិចាកឈាមខ្ញុំសប្បាយពីព្រោះយើងធ្វើបានប្រការមានប្រយោជន៍។ ខ្ញុំឃើញស្មារតីនិងទឹកចិត្តរបសសបណ្ដាមិត្តវ័យក្មេងអស្ចារ្សណាស់។”
នេះជាលើកទី៣ “ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម” ត្រូវបាន
រៀបចំ សំដៅអះអាងមោទនៈភាពរបស់ជំនាន់វ័យក្មេងមានចរន្តឈាមវៀតណាមក្នុងខ្លួនក៏ដូចជាអះអាងការទទួលខុសត្រូវចំពោះសកម្មភាពបរិចាកឈាម
សង្គ្រោះមនុស្ស។ ប្រធានវិទ្យាស្ថានឈាមវិទ្យានិងបរិចាកឈាមមជ្ឈឹម Nguyen
Anh Tri បានឲ្យដឹងថា៖
“ទិវាបុណ្យបរិចាកឈាមនេះស្ថិតក្នុងបណ្ដាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំ ជាប្រចាំឆ្នាំដូចជាពិធីបុណ្យ Xuan Hong ដំណក់ផ្កាឈូបរំលឹកគុណ ជាដើម។ ខ្ញុំឃើញថាកម្មវិធីទទួលបានជោគជ័យណាស់ តាំងពីព្រលឹមបានមានជនប្រមាណ៣ពាន់នាក់ចុះឈ្មោះបរិចាកឈាម៕”
VOV
-VOV