ទិវាមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Lao Cai
|
ទិវាមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Lao Cai |
Vovworld-នាព្រឹកថ្ងៃទី១៣វិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអញ្ចើញចូលរួមទិវាមហាសាមគ្គីប្រជាជាតិទាំងមូលនៅទីប្រជុំជនឃុំ Hop Thanh ទីក្រុង Lao Cai ខេត្ត Lao Cai។ នៅទីនេះ លោក Nguyen Thien Nhan បានស្នើរបងប្អូនប្រជាជនត្រូវម្ចាស់ការច្នៃប្រឌិតអនុវត្តវិទ្យាសាស្ត្រជ្រើសរើសពូជល្អដើម្បីបង្កើនទិន្នផលដំណាំដាំដុះចិញ្ចឹមសត្វ ពីនោះលើកស្ទួយចំណូលដើម្បីរួចផុតពីភាពក្រីក្រឈានឡើងជីវភាពរស់នៅធូធារ។ ជាពិសេសប្រជាជនត្រូវជំរុញចលនាជួយឧបត្ថម្ភគ្នាទៅវិញទៅមកចែករំលែកបទពិសោធន៍ចិញ្ចឹមសត្វដាំដុះដំណាំ។
មុននោះនាយប់ថ្ងៃទី១២វិច្ឆិកាលោក Nguyen Thien Nhan បានមកសាកសួរសុខទុក្ខជូនអំណោយគ្រួសារលោក Dau Van Danh និងគ្រួសារលោកស្រី Pham Thi Cai ជាគ្រួសារក្រីក្រឃុំ Hop Thanh ផងដែរ៕