ទិវាវប្បធម៌វៀតណាមនៅខេត្ត Vladimir របស់រុស្ស៊ី
|
រូបថតៈ Bùi Duy Trinh/Vietnam+ |
(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីទើបនឹងរួមផ្សំជាមួយសមាគមន៍ជន
វៀតណាមនៅខេត្ត Vladimir (រុស្ស៊ី)រៀបចំទិវាវប្បធម៌វៀតណាមនៅVladimir។ ចាប់
ផ្តើមពិធីបើក គឺវគ្គសម្តែងលោតម៉ុងសាយនិងនារីវៀតណាមស្លៀកពាក់អាវផាយ
បង្កើត ឡើងបរិយាកាសវៀតណាមដ៏ស្អាតប្រសើរ។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូត
វៀត ណាមប្រចាំនៅរុស្ស៊ីលោកPham Xuan Son បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំគោរពចំណងមិត្តភាពពិសេសជាមួយរុស្ស៊ី។ យើងខ្ញុំសង្ឃឹមថា ព្រឹត្ត
ការនេះ នឹងធ្វើឲ្យប្រជាជនខេត្ត Vladimir យល់ច្បាស់ពីវប្បធម៌វៀតណាម ប្រទេស
វៀតណាមនាបច្ចុប្បន្ន”។
ក្នុងឱកាសនៃទិវានេះ សហគមន៍ជនវៀតណាមនៅ Vladimir បានសម្តែង មនោសញ្ចេតនារបស់ខ្លួនចំពោះស្រុកកំណើត ប្រទេសជាតិ តាមរយៈ លិខិចំហរ
សំដៅគាំទ្រការផ្តួចផ្តើមគំនិត វិធានការរបស់វៀតណាមចំពោះការដែលចិន
បញ្ជូនស្ថានីយ៏ខួង Haiyang Shiyou 981ដោយខុស ច្បាប់ចូលក្នុងដែនសមុទ្រ
របស់វៀតណាម និងសំណូមពរឲ្យចិនដកស្ថានីយ៏ ខួងចេញភ្លាមនិង គោរព
ច្បាប់អន្តរជាតិនិងអធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម៕