ទេសចរណ៍វៀតណាម៖”ទទួលប្រាក់ចំណូលហួសពីកំរិតដែលបានដាក់ចេញ”ក្នុងឱកាសបុណ្យចូលឆ្នាំរកានព្វស័ក២០១៧
|
ទេសចរណ៍វៀតណាម៖”ទទួលប្រាក់ចំណូលហួសពីកំរិតដែលបានដាក់ចេញ”ក្នុងឱកាសបុណ្យចូលឆ្នាំរកានព្វស័ក២០១៧ |
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក ២០១៧វៀតណាមទទួលបាន
បរិមាណភ្ញៀវទេសចរច្រើននៅក្នុងនិងក្រៅប្រទេស។ តាមព័ត៌មានពីក្រុមហ៊ុនទេស
ចរណ៍សេវាកម្មដឹកជញ្ជូន Saigon Tourist ៖ ក្នុងរយៈពេល២សប្ដាហ៍ ឆ្នាំថ្មី ២០១៧ ចាប់
ពីថ្ងៃទី៨រោចខែកត្តិកឆ្នាំ២០១៦ ដល់ថ្ងៃទី១០កើតខែមិកសិរឆ្នាំ២០១៧ ក្រុមហ៊ុនបាន
បំរើភ្ញៀវទេសចរជាតិនិងអន្តរជាតិជាងប្រាំហ្មឺននាក់ កើន២០%បើប្រៀបនឹងរយៈ
ពេលដូចគ្នានាឆ្នាំទៅមិញ។ ក្នុងនោះភ្ញៀវទេសចរមានច្រើនបំផុតមកពីបារាំង អាលឺម៉ង់ ចិន រុស្ស៊ី និង អាមេរិក។
ក្រុមហ៊ុន Viettrantour បានអោយដឹងថា៖ បរិមាណភ្ញៀវទិញទួររបស់ Viettran
tour បានកើន១៥០% បើប្រៀបនឹងឆ្នាំទៅមិញ។ មុននោះ ក្រុមហ៊ុន Viettravel ក៏
បានទទួលនិងបំរើភ្ញៀវចំនួនជាងបីហ្មឺននាក់៕