ទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងនឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០
|
ទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងនឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ |
(VOV)_តាមការវាយតំលៃរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូ
រ៉េខាងត្បូងថា៖នាបច្ចុប្បន្ន កូរ៉េខាងត្បូងជាដៃគួពាណិជ្ជកម្មធំទី៣របស់វៀតណាម
និងជាប្រទេសឈរលំដាប់ថ្នាក់ទីមួយ ក្នុងវិស័យវិនិយោគពីបរទេសមកវៀតណាម។
ទំហំពាណិជ្ជកម្ម ទ្វេភាគី វៀតណាម-កូរ៉េខាងត្បូង បានកើនឡើងយ៉ាងខ្លាំងពីមួយ
ឆ្នាំទៅមួយឆ្នាំ។ លោក Bui Huy Son ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួង
ឧស្សាហកម្មវៀតណាម បានអោយដឹងថា៖
“ ចាប់ពីពេលចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង វៀតណាមបានវិ
ភាគ វាយតំលៃ ការជះឥទ្ធិពលវិជ្ជមានជាច្រើន។ ប៉ុន្តែ កូរ៉េខាងត្បូងមិនគ្រាន់តែ
ជាដៃគូពាណិជ្ជកម្មធំ ទីផ្សារពោពេញទៅដោយសក្ដានុភាព សំរាប់ផ្នែកនាំចេញវៀត
ណាមប៉ុណ្ណោះទេ ថែមទាំងជាប្រភពវិនិយោគធំនៅវៀតណាមទៀតផង។”
ចាប់ពីឆ្នាំ ២០១៧ មុខទំនិញចំនួន១៨ នឹងបានហូតពន្ធតាមកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី វៀតណាម-កូរ៉េខាងត្បូង ដូច្នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងទទួល
បាន៧០ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០៕