ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមបង្កើនប្រសិទ្ធិភាពកម្មវិធីជួយឧបត្ថម្ភសង្គម
(VOV)_នាថ្ងៃទី២៣ មករា ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម បាន អោយដឹងថា៖ គណនាយកប្រតិបត្តិធនាគារពិភពលោកបានអនុម័តទៅលើខ្ទង់ ឥណ
ទាន ចំនួន៦០លានដុល្លារអាមេរិក សំរាប់វៀតណាម ដើម្បីបង្កើនប្រព័ន្ធជួយឧបត្ថម្ភ
សង្គម។
|
លោកស្រី Victoria KwaKwa (TTXVN) |
លោកស្រី Victoria KwaKwa នាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម បានអោយដឹងថា៖ ខ្ទង់ឥណទាននេះគឺសំរាប់គំរោងការណ៍បង្កើនប្រព័ន្ធជួយឧបត្ថម្ភ
សង្គម (SASSP) ជួយរដ្ឋាភិបាលវៀតណាមអនុវត្តគោលដៅកាត់បន្ថយភាព ក្រីក្រ បង្កើនតួនាទីរបស់ប្រព័ន្ធជួយឧបត្ថម្ភសង្គម ។ គំរោងការណ៍នេះនឹងត្រូវបានអនុវត្ត
ជាពិសោធន៍នៅខេត្ត៖Ha Giang, Quang Nam, Tra Vinh និង Lam Dong ដែរ៕