ធនាគារពិភពលោក និងបន្តសហប្រតិបត្តិការ ជួយជ្រោមជ្រែងវៀតណាម ដើម្បីអភិវឌ្ឍន៍
|
ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc(ស្ដាំ) ជាមួយអគ្គនាយិការប្រតិបត្តិ នៃធនាគារពិភពលោក (WB) លោកស្រី Kristalina I. Georgieva(ឆ្វេង) |
(VOV)_នាព្រឹកថ្ងៃទី ២៣ មិនា នៅជំនួបសន្ទនាជាមួយអគ្គនាយិការប្រតិបត្តិ នៃ
ធនាគារពិភពលោក (WB) លោកស្រី Kristalina I. Georgieva នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានវាយតម្លៃខ្ពស់តួនាទីរបស់ WB ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់វៀតណាម ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ។ នាយករដ្ឋមន្ត្រីបាន
ឲ្យដឹងថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ ៥ ឆ្នាំខាងមុខ ទន្ទឹមនឹងការជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ច ធានាសុខមាលភាពសង្គម វៀតណាមនឹងប្រមូលផ្ដុំកសាងគ្រឹះស្ថានរបៀប
របបដ៏រឹងមាំ ។ គោលដៅចំបងរបស់វៀតណាមគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុវត្តជំហាន
លោតផ្លោះយុទ្ធសាស្ត្រ ធានាសុខមាលភាពសង្គម ម្ចាស់ការទប់ទល់នឹងបម្រែបម្រួល
អាកាសធាតុ ។ នាយករដ្ឋមន្ត្រីមានក្ដីសង្ឈឹមថា ក្នុងដំណាក់កាលសមាហរណកម្ម
និងអភិវឌ្ឈន៍សេដ្ឋកិច្ច វៀតណាមនឹងបន្តទទួលបានការជួយជ្រោមជ្រែងពីសហគមន៍
ឧបត្ថម្ភនិយាយរួម និង WB និយាយដោយឡែក។
រីឯខ្លួនវិញ អគ្គនាយិការ នៃធនាគារពិភពលោក លោកស្រី Kristalina I. Georgieva
មានបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីជួយគាំទ្រវៀត
ណាមទប់ទល់នឹងហានិភ័យសេដ្ឋកិច្ច គ្រោះធម្មជាតិ ដូច្នេះ WB នឹងបន្តសហប្រតិបត្តិការ
ជួយគាំទ្រវៀតណាមអភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៅទៀត៕