ធនាគារ Sumitomo Mitsui មានបំណងបើកទូលាយសកម្មភាពនៅវៀតណាម

(VOVWORLD) -នៅក្នុងជំនួបជាមួយលោក Ryuji Nishisaki នាយកប្រតិបត្តិ និងជាប្រធានធនាគារ Sumitomo Mitsui (SMBC) ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក នាថ្ងៃទី ៣ ឧសភានោះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានសម្តែងនូវសេចក្តីរីករាយនៅពេលដែលធនាគារ Sumitomo Mitsui បានជ្រើសរើសវៀតណាមជាទីមកដល់លើវិស័យវិនិយោគ និងសហប្រតិបត្តិការធ្វើអាជីវកម្ម ។ 
ធនាគារ Sumitomo Mitsui មានបំណងបើកទូលាយសកម្មភាពនៅវៀតណាម - ảnh 1

ធនាគារ Sumitomo Mitsui មានបំណងបើកទូលាយសកម្មភាពនៅវៀតណាម

(VOVworld)_នៅក្នុងជំនួបជាមួយលោក Ryuji Nishisaki នាយកប្រតិបត្តិ និងជាប្រធានធនាគារ Sumitomo Mitsui (SMBC) ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក នាថ្ងៃទី ៣ ឧសភានោះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានសម្តែងនូវសេចក្តីរីករាយនៅពេលដែលធនាគារ Sumitomo Mitsui បានជ្រើសរើសវៀតណាមជាទីមកដល់លើវិស័យវិនិយោគ និងសហប្រតិបត្តិការធ្វើអាជីវកម្ម ។ ឧបនាយករដ្ឋមន្រ្តីក៏បានឲ្យដឹងថា ចាប់ពីពេលនេះដល់ឆ្នាំ ២០២០ នោះ វៀតណាមនឹងសាងសង់ផ្លូវល្បឿនលឿនពីខាងជើងដល់ខាងត្បូងវៀតណាម ដែលមានប្រវែង ៧០០ គីឡូម៉ែត្រ ហើយមានតម្រូវការទុនចំនួន ពីររយពាន់លានដុង ដូច្នេះធនាគារក៏ដូចជាវិនិយោគិនផ្សេងៗនៅក្នុងនិងក្រៅប្រទេសអាចចូលរួមបណ្ដាក់ទុនតាមរូបភាពដៃគូ សាធារណៈនិងឯកជន។ឧបនាយករដ្ឋមន្រ្តីក៏មានក្ដីសង្ឃឹមថា ដោយមានបទពិសោធន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនោះ SMBC នឹងចូលរួមដំណើរការភាគហ៊ុនភាវូបនីយកម្ម រៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋរបស់វៀតណាមឡើងវិញ។ រីឯខ្លួនវិញ លោក Ryuji Nishisaki បានសម្ដែងនូវបំណាងចង់បើកទូលាយសកម្មភាពលើវិស័យដូចជា៖ អភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម សាងសង់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម ព្រមទាំងអះអាងថា SMBC ត្រៀមខ្លួនជាស្រេចដើម្បីនាំយកនូវបណ្ដាក្រុមហ៊ុនចំណុះដែលធ្វើសកម្មភាពលើវិស័យមូលបត្រចូលរួមក្នុងទីផ្សារវៀតណាម ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ