|
អត្តសញ្ញាណប័ណ្ណពលរដ្ឋវៀតណាម (baohaiquan.vn) |
Vovworld-គំរោងច្បាប់អត្តសញ្ញាណប័ណ្ណពលរដ្ឋត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិនិងបានដាក់ជូនរដ្ឋសភានៅសម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣កន្លងមក។ គំរោងច្បាប់នេះទទួលបានការយកចិត្តទុកដាក់ការរួមមតិរបស់ដំណាងជាច្រើនជុំវិញខ្លឹមសារនានាដូចជា
មូលដ្ឋានទិន្នន័យអត្តសញ្ញាណប័ណ្ណពលរដ្ឋនិងទំនាក់ទំនងជាមួយមូលដ្ឋាន
ទិន្នន័យជាតិអំពីប្រជាជនជាដើម។ នៅសិក្ខាសាលាស្ដីពីខ្លឹមសារមួយចំនួនរបស់
គំរោងច្បាប់អត្តសញ្ញាណប័ណ្ណពលរដ្ឋនៅទីក្រុងហាណូយរៀបចំដោយគណៈកម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភាសហការជាមួយក្រសួងនគរបាល បណ្ដាដំណាងបានអះអាងថាការផ្សព្វផ្សាយច្បាប់គឺចាំបាច់និងសមស្រប អនុវត្ត
ផ្ដល់ប័ណ្ណសម្គាល់ប្រជាជនតាមការកំណត់របស់ពង្រាងច្បាប់ជាការបោះជំហាន
លោតផ្លោះសំខាន់ក្នុងក្នុងកិច្ចការជំរុញកំណែទម្រង់រដ្ឋបាល កសាងរដ្ឋាភិបាល
អេលិចត្រូនិក បង្កលក្ខណៈងាយស្រួលក្នុងការងារគ្រប់គ្រងប្រជាជននិងបង្កភាព
ងាយស្រួលសំរាប់ប្រជាជនក្នុងពេលចូលរួមអនុវត្តការទាក់ទងនិងបែបបទរដ្ឋបាល៕