នាកយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាក

នាកយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាក - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាក (រូបថត៖VGP)


(VOVworld) - នារសៀលថ្ងៃទី១៩ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួង
ពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាកលោក​ Mogens Jensenដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះជំនួបធ្វើការរវាងរដ្ឋមន្រ្តីលោក Mogens Jensen ជាមួយ
ថ្នាក់ដឹកនាំក្រសួងផែនការនិងវិនិយោគ ក្រសួងឧស្សាហពាណិជ្ជកម្មរបស់
វៀតណាម ព្រមទាំងជឿជាក់ថាដំណើរទស្សនកិច្ចនេះនិងមានការួមវិភាគទាន
យ៉ាងសកម្មសំរាប់ទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។នាយករដ្ឋមន្រ្តីលោក
Nguyen Tan Dung បានអះអាងថា វៀតណាមមានគោលបំណងរួមជាមួយដាណឺម៉ាក
បន្តនាំទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២កាន់តែស៊ីជំរៅ ជាក់ស្ដែង
និងមានប្រសិទ្ធភាពជាងទៀត។លោក Nguyen Tan Dung បានស្នើរឲ្យភាគីទាំង២
បង្កើនថែមទៀតសកម្មភាពសហប្រតិបតិ្តការលើគ្រប់វិស័យ ព្រមទាំងអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍និងបង្កលក្ខណៈងាយស្រួលដើម្បី
អង្គភាពអាជីវកម្មបរទេស ក្នុងនោះមានអង្គភាពអាជីវកម្មដាណឺម៉ាកផងវិនិយោគ
ប្រកបដោយជោគជ័យ។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក៏បានសំដែង
ជំនឿជាក់ដែរថា ការអនុម័តលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនិងដៃគូលើគ្រប់
វិស័យ (PCA) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) យ៉ាងឆាប់រហ័សរវាងវៀតណាមនិងសហភាពអឺរុប (EU) នឹងបើកចេញឱកាស
សហប្រតិបតិ្តការថ្មីដ៏ធំធេងរវាងវៀតណាមជាមួយEU ក្នុងនោះមានដាណឺម៉ាក់
ផងដែរ។លោក Nguyen Tan Dung មានគោលបំណងថា​ដាណឺម៉ាកបន្តគាំទ្រ បង្ក
លក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមដែលកំពុងធ្វើការ សិក្សា
រៀនសូត្រ និងរស់នៅ នៅដាណឺម៉ាក៕                                         
                                                 Thanh Chung
អ្នកយកព័ត៏មានរបស់VOV

ប្រតិកម្មទៅវិញ

ផ្សេងៗ