នាំបុណ្យតេតមកជូនពលករ

(VOVWORLD) - នាយប់ថ្ងៃទី ១០ មករា នៅ សួនឧស្សាហកម្ម Que Vo ១ សង្កាត់ Nam Son ទីក្រុង Bac Ninh សហព័ន្ធការងារខេត្ត Bac Ninh បានរៀបចំកម្មវិធី “រីករាយបុណ្យតេត - និទាឃរដូវដឹងគុណបក្ស; ទិវាបុណ្យពកម្មករ - ផ្សារតេតឆ្នាំ ២០២៥"។ 
នាំបុណ្យតេតមកជូនពលករ - ảnh 1គណៈប្រតិភូខេត្ត Bac Ninh ជូនអំណោយដល់កម្មករ កម្មការិនី ក្នុងកម្មវិធី ““រីករាយបុណ្យតេត - និទាឃរដូវដឹងគុណបក្ស” (រូបថត៖ Thanh Thuong/TTXVN)

ក្នុងកម្មវិធីនោះ គណៈកម្មាធិការរៀបចំបានប្រគល់អំណោយជិត ៤.០០០ ចំណែក សំបុត្រឡានក្រុង ១ ម៉ឺនសំបុត្រ ប័ណ្ណទិញទំនិញ ១៥០០០ ប័ណ្ណប្តូរប្រេងម៉ាស៊ីន ៥០០ រង្វាន់ និងចាប់រង្វាន់ជិត ៤០០ ជូនដល់សមាជិកសហជីព និងកម្មករ។

នាល្ងាចថ្ងៃដដែល សហព័ន្ធការងារខេត្ត Bac Kan បានសម្របសម្រួលជាមួយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម សហករណ៍ សមាគមធុរកិច្ចខេត្ត និងគណៈកម្មាធិការប្រជាជនក្រុងបាកាន រៀបចំកម្មវិធី “ផ្សារតេតសហជីពឆ្នាំ ២០២៥”។ នៅក្នុងកម្មវិធីនេះ សហព័ន្ធការងារខេត្តបានជូនប័ណ្ណបញ្ចុះតម្លៃចំនួន ២០០០ ដល់សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាក។

នាថ្ងៃទី ១០ មករា ផងដែរ សហព័ន្ធការងារទីក្រុង Can Tho បានរៀបចំពិធីប្រគល់អំណោយដល់សមាជិកសហជីព និងកម្មករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៥។ លោក Do Nhat Minh នៅមជ្ឈមណ្ឌលកោសល្យវិច្ច័យទីក្រុង Can Tho បានឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលទទួលបានការយកចិត្តទុកដាក់ពីអង្គការសហជីពសម្រាប់បុគ្គលិកពេទ្យ។ ទាំងនេះជាការលើកទឹកចិត្តដែលធ្វើអោយយើងកាន់តែសប្បាយរីករាយនៅដើមឆ្នាំថ្មី ជាកំលាំងចិត្តសម្រាប់ការខិតខំក្នុងឆ្នាំថ្មីនេះ។ ខ្ញុំនឹងយកអំណោយនេះមកជូនគ្រួសារខ្ញុំ ដោយសង្ឃឹមថា ឆ្នាំថ្មីនឹងពោរពេញទៅដោយភាពកក់ក្ដៅ និងរីកចម្រើន”។

ក្រៅពីការចុះសួរសុខទុក្ខ និងផ្តល់អំណោយបុណ្យតេត សហព័ន្ធការងារក្រុង ក៏រៀបចំផ្សារតេត ដើម្បីជួយសមាជិកសហជីព និងកម្មករ មានឱកាសទទួលបានទំនិញ ធានាគុណភាព និងតម្លៃសមរម្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ