នេប៉ាលផ្សាយជាផ្លូវការរដ្ឋធម្មនុញ្ញថ្មី
|
នេប៉ាលផ្សាយជាផ្លូវការរដ្ឋធម្មនុញ្ញថ្មី (Image: VNA) |
(VOVworld) – អស់រយៈពេល ៧ ឆ្នាំដំណើរការចរចារនិង ២ ដងរៀបចំបោះ
ឆ្នោតរដ្ឋសភា នាថ្ងៃទី ២០ កញ្ញា ប្រទេសនេប៉ាលបានចេញផ្សាយរដ្ឋម្មនុញ្ញថ្មី
ដែលលុបចោលរបបបរាជាធិបតេយ្យដើម្បីបង្កើតឡើងសាធារណៈរដ្ឋសហព័ន្ធ
នេប៉ាលរួមមានរដ្ឋចំនួន ៧។ ប្រធានាធិបតីនេប៉ាលលោក Ram Baran Yadav
បានឲ្យដឹងថា៖ ការចេញផ្សាររដ្ឋធម្មនុញ្ញថ្មីនេះនឹងបើកចេញផ្លូវអភិវឌ្ឍន៍មួយ
សំរាប់ប្រទេសនេះ។ រដ្ឋធម្មនុញ្ញថ្មីចូលជាធរមានជំនួសឲ្យរដ្ឋធម្មនុញ្ញជា
បណ្តោះអាសន្នដែលបានអនុវត្តបន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលនៅនេប៉ាល
ក្នុងរយៈពេលមួយទស្សវត្តន៍កន្លងទៅ៕