នាយករដ្ឋមន្ត្រីក្រិកទៅបំពេញទស្សនកិច្ចទ្វីបអឺរ៉ុប
|
នាយករដ្ឋមន្ត្រីក្រិកទៅបំពេញទស្សនកិច្ចទ្វីបអឺរ៉ុប (AFP) |
Vovworld-នាថ្ងៃទី២កុម្ភៈនាយករដ្ឋមន្ត្រីក្រិកលោកAlexis Tsipras បានទៅកាន់
សាធារណៈរដ្ឋស៊ីប កន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប
សំដៅចលនាប្រទេសសមាជិកក្នុងដំបន់ចាយប្រាក់អឺរ៉ូ Eurozone គាំទ្រយុទ្ធនាការ
លើកឡើងដោយលោក អំពាវនាវឲ្យអង្គការហិរញ្ញវត្ថុបរទេសលុបចោលបំណុល
មួយផ្នែកចំពោះក្រិក។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីការជួបសន្ទនាជាមួយ
លោក Nicos Anatasiades ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Tsipras បានអះអាង
ថា បំណុលសាធារណៈជាវិបត្តិរបស់ទ្វីបទាំងមូល។ ដើម្បីនាំកំណើនឡើងវិញនោះ
ទ្វីបអឺរ៉ុបត្រូវនាំចេញការសំរេចចិត្តដ៏ក្លាហានមួយ៕