នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី
(VOVWORLD) - នាយករដ្ឋមន្ត្រីចិន លោក Li Qiang កាលពីថ្ងៃទី ២០ ខែសីហា បានមកដល់រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃនៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Li Qiang បានជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងបានជួបសវនការជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីយថាទស្សន៍សម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ឧស្សាហកម្មរថយន្ត និងវិស័យផ្សេងៗទៀត ព្រមទាំងចុះហត្ថលេខាលើឯកសារអន្តររដ្ឋាភិបាល និងអន្តរវិស័យមួយចំនួនផងដែរ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ។ រូបថត៖ រ៉យទ័រ។ |
ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រព្រឹត្តិទៅក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី (១៩៤៩-២០២៤)។ យោងតាមលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន ក្រោមការដឹកនាំរបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ីបច្ចុប្បន្នកំពុងរក្សា "ការអភិវឌ្ឍដ៏ស្មោះត្រង់និងស្ថិរភាព មិនរងផលប៉ះពាល់ដោយការធ្វើអន្តរាគមន៍ពីខាងក្រៅឡើយ"។ លោកស្រីបានសង្កត់ធ្ងន់ថា យន្តការជំនួបទ្វេភាគីនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ី។
គេតាមផែនការ បន្ទាប់ពីដំណើរទស្សនកិច្ចនៅរុស្ស៊ី លោក Li Qiang នឹងបន្តបំពេញទស្សនកិច្ចនៅបេឡារុស្ស៕