នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសបានសន្យាអនុវត្តកិច្ចព្រមព្រៀង Brexit ស្របតាមកាលកំណត់ចុងក្រោយនៅថ្ងៃទី ៣១ ខែតុលាខាងមុខ

(VOVWORLD) - នាថ្ងៃទី ២៤ ខែកក្កដានៅក្នុងបទសុន្ទរកថាជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានសន្យាថានឹងនាំចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប (ឬហៅថា  Brexit) ស្របតាមកាលកំណត់ចុងក្រោយគឺ ថ្ងៃទី៣១ខែតុលាខាងមុខ។
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសបានសន្យាអនុវត្តកិច្ចព្រមព្រៀង Brexit ស្របតាមកាលកំណត់ចុងក្រោយនៅថ្ងៃទី ៣១ ខែតុលាខាងមុខ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson 

ក៏ប៉ុន្តែដោយយោងតាមលោក  Boris Johnson បានឲ្យដឹងថា អង់គ្លេសត្រូវតែរៀបចំសេណារីយ៉ូក្នុងករណីដែល Brexit គ្មានកិច្ចព្រមព្រៀង ប្រសិនបើសហភាពអឺរ៉ុប បន្តបដិសេធមិនជួបចរចាឡើងវិញនូវកិច្ចព្រមព្រៀង ដែលអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Theresa May ធ្លាប់បានសម្រេចជាមួយថ្នាក់ដឹកនាំនៃ EU កាលពីខែវិច្ឆិកាកន្លងទៅ។  លោក Boris Johnson បានអះអាងថា លោកមានផែនការសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីមួយ ទោះបីជា EU ធ្លាប់ប្រកាសជាច្រើនលើកជាច្រើនសារថានឹងមិនចរចារឡើងវិញនូវកិច្ចព្រមព្រៀងនាបច្ចុប្បន្ននេះ។ យោងតាមនាយករដ្ឋមន្រ្តីថ្មីរូបនេះ ទីក្រុងឡុងដ៍នឹងមិនរង់ចាំទន្ទឹងបន្ថែមទៀតទេ ហើយឥឡូវនេះគឺជាពេលវេលាសមស្របដើម្បីចេញសេចក្តីសម្រេចចិត្ត ក៏ដូចជាអះអាងអំពីតួនាទីនាំមុខគេដ៏ខ្លាំងក្លាសំដៅផ្លាស់ប្តូរប្រទេសជាតិដើម្បីអនាគតដ៏ភ្លឺស្វាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ