នាយករដ្ឋមន្ត្រីទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang
|
(VOVworld)-នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង
ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang នាព្រឹកថ្ងៃទី៩វិច្ឆិកានៅទីក្រុង
ហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc មាន
បំណងចង់ឲ្យស្ថាប័ន នីតិបញ្ញត្តិនៃប្រទេសទាំងពីរ បន្តជម្រុញខ្លាំងកិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យនិងកាន់តែស៊ីជម្រៅនាពេលអនាគត។ នាយករដ្ឋមន្ត្រីបាន
ស្នើឲ្យភាគីទាំងពីរ ដោះស្រាយល្អរាល់បញ្ហានៅសលក្នុងកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច ពាណិជ្ជកម្ម ត្រួតត្រាល្អនូវការខ្វែងគំនិត រក្សាសន្តិភាព ស្ថិរភាពនៅ
សមុទ្រខាងកើត។
រីឯខ្លួនវិញ លោក Zhang Dejiang បានជូនដំណឹងនូវលទ្ធផលយ៉ាងល្អប្រសើរ
នៃកិច្ចចរចារជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ ស្តីពីបញ្ហា
ជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ចិននាដំណាក់កាលខាងមុខ
លោក Zhang Dejiang មានបំណងថា ប្រទេសទាំងពីរនឹងបង្កើតគ្រឹះរឹងមាំ ជម្រុញ
ការអភិវឌ្ឍន៍ស្ថិរភាពនិងនិរន្តរភាព។ ភាគីទាំងពីរក៏ចាំបាច់ត្រូវបន្តរឹតបន្តឹងកិច្ច
សហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគីដូចជា មេគង្គ- Lancang ឯកភាពលើ
វិធានការមេស្តីពីការកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តោយព្រំដែន
រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន
នៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងល្អប្រសើនាពេលអនាគត៕