នាយករដ្ឋមន្ត្រីប៉ាគីស្ថានសន្យាផ្ទេរប្រគល់សិទ្ធិអំណាចបន្ទាប់ពីការបោះឆ្នោត
( VOV)_នាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្នប៉ាគីស្ថាន Mir Hazar Khan Khoso នា
ថ្ងៃ ទី៣ ឧសភា បានសន្យាផ្ទេរប្រគល់សិទ្ធិអំណាច អោយអ្នកជាប់បោះឆ្នោត ក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ឧសភាខាងមុខនេះ នៅប្រទេស
នេះ។ ថ្លែងមតិលើទួរទស្សន៍ លោក Mir Hazar Khan Khoso បានអះអាងថា÷ នឹងមិន អូសបន្លាយបន្ថែមអាណត្តិរបស់រដ្ឋាភិបាលជាបណ្ដោះអាសន្ននោះទេ ទន្ទឹមនឹងនោះ ក៏មិនអនុញ្ញត្តិអោយអ្នកណាបានបំផ្លាញ់សន្តិភាព និងរំលោភទៅលើជីវភាពរស់នៅ និងទ្រព្យសម្បត្តិ របស់ប្រជាជនឡើយ។ នាយករដ្ឋមន្ត្រី Mir Hazar Khan Khoso បាន
សន្យាថា÷ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ តម្លាភាព និង
សន្តិភាព។ រដ្ឋាភិបាលនឹងអនុវត្តគ្រប់វិធានការចាំបាច់ ដើម្បីទទួលបានគោលដៅនេះ៕
|
នាយករដ្ឋមន្ត្រី Mir Hazar Khan Khoso ( Reuters) |