នាយករដ្ឋមន្ត្រីបញ្ជាណែនាំសម្រេចគោលដៅសេដ្ឋកិច្ចនិងសង្គមកិច្ច
|
នាយករដ្ឋមន្ត្រីបញ្ជាណែនាំសម្រេចគោលដៅសេដ្ឋកិច្ចនិងសង្គមកិច្ច |
(VOV)_សន្និដ្ឋានកិច្ចប្រជុំ រដ្ឋាភិបាល ប្រចាំខែមិថុនា នារសៀលថ្ងៃទី១កក្កដា
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucបានសង្កត់ធ្ងន់ថា៖ ស្មារតីរួម
របស់បក្ស រដ្ឋ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី គឺប្រមូលផ្តុំកម្លាំងសរុប របស់ប្រព័ន្ធន
យោបាយទាំងមូល ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញប្រកបដោយប្រសិទ្ធិ
ភាពខ្ពស់បំផុត។
ស្ដីអំពីគោលដៅសេដ្ឋកិច្ច ក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រី បានអះអាងថា៖ វៀត
ណាមនៅអាចទទួលបានគោលដៅកំណើន៦,៧%។ ដើម្បីទទួលអោយបានគោលដៅ
នេះ នាយករដ្ឋមន្ត្រីបានស្នើថា៖
“ ទីមួយគឺត្រូវកែលំអរបរិស្ថានវិនិយោគ អាជីវកម្ម គ្រប់ក្រសួង ស្ថាប័ន និងតំ
បន់ត្រូវអនុវត្តល្អគ្រប់សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល។ ទីពីរគឺត្រូវជំរុញការរំដោះ
ទុនវិនិយោគ ។ប្រមូលផ្តុំជួយឧបត្ថម្ភប្រជាកសិករស្ដារផលិតកម្មកសិកម្មឡើងវិញ
ជាពិសេសគឺនៅខេត្តនានានៅវាលទំនាបទន្លេ Cuu Long និងភូមិភាគខាងត្បូង
ភាគកណ្ដាលវៀតណាម និង Tay Nguyen ។ ជួយឧបត្ថម្ភកសិករ អភិវឌ្ឍន៍ផលិតកម្ម
មិនគ្រាន់តែដើម្បីជំរុញកំណើនប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានដើម្បីស្ថិរភាពសង្គម
សន្តិសុខសង្គម៕”