នាយករដ្ឋមន្ត្រីបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong។
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានដំណើរការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong។ (nguyentandung.org.vn) |
VOV-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ នារសៀលថ្ងៃទី២កក្កដា នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូសមាជិកសភាទីក្រុង Hai
Phong បានដំណើរការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក An Duong ទីក្រុង
Hai Phong។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់បណ្ដាមតិនិង
សំណើររបស់អ្នកបោះឆ្នោតស្រុក An Duong ចំពោះដំណើរការអភិវឌ្ឍន៍នៃប្រទេស
ជាតិក្នុងឆមាសទី១ឆ្នាំ២០១៣។ នាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលបន្តប្តេជ្ញា
ប្រមូលផ្ដុំបញ្ជាណែនាំគ្រប់គ្រងអនុវត្តយ៉ាងខ្ពស់បំផុតបណ្ដាគោលដៅភារកិច្ចដែល
មជ្ឈឹមបក្សរដ្ឋសភានិងរដ្ឋាភិបាលដែលបានដាក់ចេញពីដើមឆ្នាំ។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung ក៏អះអាងដែរថា នឹងសំណូមពរក្រសួងផ្នែកមានសម័ត្ថកិច្ចពិនិត្យ
ស្រាវជ្រាវដោះស្រាយឲ្យសមស្របបណ្ដាសំណើររបស់អ្នកបោះឆ្នោតទាក់ទិនដល់
ការធានារាប់រងសង្គមចំពោះកសិករកាត់បន្ថយការប្រាក់ខ្ចីទុនអនុគ្រោះសំរាប់ជន
ក្រីក្រជាដើម។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរ
ទីក្រុង Hai Phong ប្រមូលផ្ដុំជំរុញល្បឿនបណ្ដាគំរោងការហេដ្ឋានរចនាសម្ព័ន្ធសំខាន់ ពិសេសគឺការងាររំសាយដីធានាល្បឿនអនុវត្តគំរោងការផ្លូវល្បឿនលឿនហាណូយ
-Hai Phong ផងដែរ៕
-VOV