នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបធ្វើការជាមួយសហគមន៍អង្គភាពអាជីវកម្ម
(VOV) /  
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបធ្វើការជាមួយសហគមន៍អង្គភាពអាជីវកម្ម
(http://baodientu.chinhphu.vn/) |
(VOV)_នាថ្ងៃទី ២៨ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Tan Dung និងឧបនាយករដ្ឋមន្ត្រី៣រូប រដ្ឋមន្ត្រីក្រសួងចំនួន៩ និងប្រធានគណៈ កម្មា ធិការប្រជាជនទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងផ្ទៀងស្ដាប់មតិ សំណូមពរ
របស់បណ្ដាអង្គភាពអាជីវកម្ម។ ដំណាងចំនួន៥០០នាក់បានតាងនាមអោយអង្គ ភាពអាជីវកម្មនានាក្នុងទូទាំងប្រទេស នឹងជួបធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី ស្ដីពីបណ្ដាបញ្ហាដែលទាក់ទិនដល់សេដ្ឋកិច្ច អង្គភាពអាជីវកម្ម។ តាមគំរោង ប្រធាន បទចំនួន៤ ដែលបាននាំចេញក្នុងសន្និសីទលើកនេះគឺ៖ អង្គភាពអាជីវកម្មឯកជន
ជាមួយការទាក់ទងឥណទានធនាគារ គោលនយោបាយពន្ធ និងការទាក់ទងទុន
តាមរយៈមូលនិធិធានា បញ្ហាជ្រៀតចូលទីផ្សារ និងការទាក់ទងជាមួយដីធ្លីសំរាប់
ផលិត កម្មអាជីវកម្ម។ សន្និសីទនឹងដោះស្រាយការលំបាក ជំពាក់ជំពិន និងបំពេញសំណូមពរនានារបស់អង្គភាពអាជីវកម្ម ដើម្បីជំរុញផលិតកម្មអាជីវកម្ម លើកកំពស់
ប្រសិទ្ធិភាពសកម្មភាព អនុវត្តដោយជោគជ័យរាល់គោលដៅ ភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមដែលបានដាក់ចេញក្នុងដំណាក់កាល ២០១៤-២០១៥។ តាមរយៈ វេទិកាលើកនេះ សហគមន៍អង្គភាពអាជីវកម្មនឹងផ្តល់មតិ ដំណោះស្រាយសំរាប់រដ្ឋា
ភិបាល សំដៅបង្កលក្ខណះសំរាប់មណ្ឌលអង្គភាពអាជីវកម្មនេះ អភិវឌ្ឍន៍សកម្មជាង
និងប្រសិទ្ធិភាពជាងក្នុងដំណាក់កាលថ្មី។ថ្លែងមតិសន្និដ្ឋានសន្និសីទ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានអះអាងថា៖
“កំណែទម្រង់បែបបទពន្ធគយក៏មានការជឿនលឿនជាច្រើនក្តី ប៉ុន្តែ មិនសូវឆ្លើយ
តបតម្រូវការទេ។ ប្រជាជនដែលបង់ពន្ធនៅជួបការលំបាកជាច្រើន។ ដើម្បីអនុវត្ត កំណែទម្រង់រដ្ឋបាល យើងត្រូវអនុវត្តពីថ្នាក់ដឹកនាំដល់ថ្នាក់បុគ្គលិកដោយព្រមៗគ្នា
ដើម្បីអង្គភាពអាជីវកម្មងាយស្រួលជាង។ ខ្ញុំមានគោលបំណងថា៖ បណ្ដាក្រសួង
ផ្នែកតំបន់ នានាប្រមូលផ្តុំអនុវត្តល្អភារកិច្ចនេះ៕”
-VOV