នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម៖នឹងផ្តល់មកអាទិភាពដោះស្រាយបញ្ហាចំនួន៦ក្នុងឆ្នាំ២០១៣
(VOV)-ឆ្នាំ២០១២វៀតណាមទទួលបានរាល់លទ្ធផលសកម្ម ម៉ាក្រូសេដ្ឋកិច្ចមានការ
បោះជំហានបានកែលំអរ អតិផរណាត្រូវបានទប់ស្កាត់នៅកំរិតទាប 6,81% (ឆ្នាំ ២០១១
គឺ 18,13%) តំលៃប្រាក់ពាណិជ្ជកម្មនាំចេញបានកើនឡើងជាង 18%។ បណ្ដាវិស័យ
វប្បធម៍សង្គមមានការបោះជំហានជឿនលឿន ផលប្រយោជន៍សង្គមនិងសុខុមាល
ភាពសង្គមត្រូវបានធានា។ ការពារជាតិសន្តិសុខកិច្ចការបរទេសទទួលបានលទ្ធផល
ជាច្រើន។ នយោបាយសង្គមស្ថិរភាព។
ទោះបីទទួលបានរាល់លទ្ធផលពោលខាងលើប៉ុន្តែក្នុងឆ្នាំ២០១៣ វៀតណាមនៅត្រូវបន្តប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ សេដ្ឋកិច្ចពិភពលោកស្ដារ
ឡើងវិញយឺត បណ្ដាទីផ្សារនាំចេញនិងទាក់ទាញវិនិយោគសំខាន់រប់សវៀតណាម
នៅមិនទាន់រួចផុតពីស្ថានភាពឱនភាពជាដើម។ នៅក្នុងប្រទេសបណ្ដាការអន់ខ្សោយ
អំពីរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងរូបសណ្ឋានកំណើនយឺតមិនទាន់បានដោះស្រាយ។ ដំណើរការរៀបចំឡើងវិញរចនាសម្ព័ន្ធទើបនឹងក្នុងដំណាក់កាលចាប់ផ្ដើមនិងមានការ
លំបាកជាច្រើន។ ម៉ាក្រូសេដ្ឋកិច្ចមិនទាន់រឹងមាំ អតិផរណានៅមានគ្រោះអាសន្នខ្ពស់
ឡើងវិញ។ ក្នុងពេលនោះវៀតណាមត្រូវទប់ទល់នឹងឧបាយកលល្បិចកលសំដៅបង្ក
អស្ថិរភាពនយោបាយសង្គម រំលោភលើអធិបតេយ្យភាពនិងបូរណៈភាពដែនដីជាតិ។ ក្នុងកាលៈទេសៈពោលខាងលើដើម្បីទទួលបានគោលដៅមេដែលបានដាក់ចេញក្នុង
ឆ្នាំ២០១៣នោះ ទាមទាការខំប្រឹងប្រែងរបស់បក្សទាំងមូលកងទ័ពទាំងមូលប្រជាជន
ទាំងមូលរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តព្រមៗគ្នាបណ្ដាភារកិច្ចដំ
ណោះស្រាយដែលបានដាក់ចេញ។ ក្នុងនោះត្រូវប្រមូលផ្ដុំអនុវត្តល្អបណ្ដាចំណុចសំ
ខាន់ដូចតទៅ៖ ទីមួយ លើកកំពស់គុណភាពរបបនិងលទ្ធភាពប្រតិកម្មគោលនយោ
បាយបង្កើតជំនឿជាក់សំរាប់ទីផ្សារ។ ដើម្បីមានរបបនិងគោលនយោបាយល្អត្រូវ
ប្តេជ្ញាទស្សនៈរបស់បក្សអំពីកសាងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមចាប់
ផ្ដើមពីតំរូវការអភិវឌ្ឍន៍និងផលប្រយោជន៍របស់ប្រជាជន។
|
Image: Internet |
ទី ២ គឺ៖ ការគ្រប់គ្រងគោលនយោបាយរូបីយវត្ថុតាមទីផ្សារនិងគោលដៅ កាត់បន្ថយអតិផរណា។ ការគួបផ្សំយ៉ាងជិតស្និតរវាងគោលនយោបាយរូបី យវត្ថុជាមួយគោលនយោបាយសារពើពន្ធ។ ដោយឈរលើគោលការណ៍ អនុវត្តគោលនយោបាយត្បិតត្បៀត យើងត្រូវធានាកំរិតការប្រាក់ឲ្យបាន សមស្របនឹងគោលដៅកាត់បន្ថយអតិផរណា។ ទន្ទឹមនឹងនោះ យើងត្រូវ អនុវត្តរាល់គំរោងកាណ៍វិនិយោគតាមផែនការ សំដៅជំរុញខឿនសេដ្ឋកិច្ច។
ទី ៣ គឺ៖ ដំណោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកមហមនិងជួយ
ឧបត្ថម្ភទីផ្សារ។ យើងត្រូវផ្តល់អាទិភាពខាងរូបីយវត្ថុទៅលើវិស័យសំខាន់
ដូចជា៖ កសិកម្ម កសិករ ជនបទ ការនាំចេញ ការអភិវឌ្ឍន៍ហេដ្ឋារចនា
សម្ព័ន្ធសេដ្ឋកិច្ចសង្គម ។ល។ នេះគឺជាវិធានការណ៍ដើម្បីលើកកំពស់ជីវភាព រស់នៅរបស់ប្រជាជននិងមុខសញ្ញាមានការលំបាកជាច្រើន។ ព្រមទាំង យើងត្រូវជួយឧបត្ថម្ភអង្គភាពអាជីវកម្មដែលកំពុងជួបការលំបាក។
ទី ៤ គឺ៖ ការជំរុញការកែទម្រង់បែបបទរដ្ឋបាល លើកកំពស់ការទទួលខុស ត្រូវរបស់កម្មាភិបាលក្នុងការអនុវត្តភារកិច្ច។ យើងត្រូវប្តេជ្ញាបើកទូលាយ
ការអនុវត្តយន្តការ “ច្រកទ្វាមួយ” ក្នុងប្រព័ន្ធរដ្ឋបាល។ បណ្ដាស្ថាប័នរដ្ឋបាល
រដ្ឋត្រូវប្រកាសដោយចំហរាល់បែបបទរដ្ឋបាលដើម្បីឲ្យប្រជាជននិងអង្គភាព
អាជីវកម្មអាចបានដឹង។
|
Image: Internet |
ទី៥-ជំរុញដំណើរការរៀបចំរចនាសម្ព័ន្ឋខឿនសេដ្ឋកិច្ចឡើងវិញក្នុងចំណោម
ខ្លឹមសារ រៀបចំរចនាសម្ព័ន្ឋខឿនសេដ្ឋកិច្ចឡើងវិញចំនួន៣ពីឥឡូវដល់ឆ្នាំ
២០១៥បញ្ហា រៀបចំរចនាសម្ព័ន្ឋអង្គភាពអាជីវកម្មរដ្ឋឡើងវិញដើរតួនាទីដ៍
សែនសំខាន់។បណ្តាសម្ព័ន្ឋ ក្រុមហ៊ុននិងអគ្គក្រុមហ៊ុនត្រូវប្រមូលផ្តុំទៅលើ
វិស័យអាជីវកម្មសំដៅអនុវត្តគោលនយោបាយឧស្សាហូបនីយកម្មទំនើបភាវូ
បនីយកម្មប្រទេសជាតិប្រកបដោយប្រសិទ្ឋភាព។ទន្ទឹមនឹងនោះជួយឧបត្ថម្ភម
ណ្ឌលសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ទៀតផង។
ទី៦ -ធានាសុខុមាលភាពសង្គមក្នុងឆ្នាំ២០១៣រដ្ឋាភិបាលវៀតណាមបន្តប្រមូល
ផ្តុំជំរុញការងារកាត់បន្ថយភាពក្រីក្រជាពិសេសនៅដំបន់ជនជាតិភាគតិច។
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថែមទៀតថា៖នឹងពង្រីកបណ្តាសមិទ្ឋិ
ដែលទទួលបានប្តេជ្ញាជំនះពុះពារលើភាពអន់ខ្យោយព្រមទាំងពង្រីកប្រពៃណី
សាមគ្គីភាពនាំប្រទេសវៀតណាមឆ្លងកាត់លើការលំបាកការសាកល្បងទាំង
ឡាយនិងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣ប្រកបដោយជោគ
ជ័យ៕