នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ ស្នើឲ្យទីក្រុងហូជីមិញមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តស្មារតី “ត្រួសត្រាយទាំង៦”

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែសីហា នៅទីក្រុងហូជីមិញ   ក្រុមការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ (Pham Minh Chinh) បានជួបធ្វើការជាមួយទីក្រុងហូជីមិញ អំពីលទ្ធ ផលសេដ្ឋកិច្ចសង្គម និងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៩៨ របស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការមួយចំនួន និងគោលនយោ បាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍទីក្រុង។

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ ស្នើឲ្យទីក្រុងហូជីមិញមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តស្មារតី “ត្រួសត្រាយទាំង៦”  - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

ក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញពីតួនាទីដ៏សំខាន់របស់ទីក្រុងហូជីមិញជា “កត្តាស្នូល និងជាប៉ូលកំណើននៃតំបន់” ជា “ទីក្រុងអរិយ្យធម៌ ទំនើប ថាមវន្ត និងច្នៃប្រឌិត” ជា “មជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសទាំងមូល” តាមនោះ ភារកិច្ចនិងតម្រូវការដែលបានដាក់ចេញសម្រាប់ទីក្រុងនាពេលខាងមុខគឺធ្ងន់ណាស់។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតការពិភាក្សា និងស្វែងរកដំណោះស្រាយដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុងហូជីមិញ សម្រេចបាននូវគោលដៅរបស់រដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជម្រុញកម្លាំងចលករ និងធានាឱ្យមានតុល្យភាពធំៗ។

អញ្ជើញលើកឡើងអំពីដំណោះស្រាយ និងភារកិច្ចសំខាន់ៗមួយចំនួន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុងហូជីមិញមានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្លា ការខិតខំប្រឹងប្រែងកាន់តែខ្លាំង សកម្មភាពកាន់តែខ្លាំងក្លា ជំរុញយន្តការ និងគោលនយោបាយជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាព ជាមួយនឹងស្មារតី “ត្រួសត្រាយទាំង៦” ក្នុងនោះមាន៖ ត្រួសត្រាយក្នុងការបង្កើតថ្មីនៃការគិត ការអភិវឌ្ឍប្រកបដោយសមកាលកម្មនិងទូលំទូលាយ បរិយាប័ន្ន យកមនុស្ស និងអាជីវកម្មជាមជ្ឈមណ្ឌល និងជាម្ចាស់កម្មវត្ថុ; ត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចពេលយប់ និងត្រួសត្រាយផ្លូវក្នុងការអនុវត្តគោលនយោបាយសង្គម សន្តិសុខសង្គម យុត្តិធម៌សង្គម និងវឌ្ឍនភាព ជាដើម។

អំពីភារកិច្ចជាក់លាក់មួយចំនួន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង ហូជីមិញបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ប្រើប្រាស់ និងជំរុញការបញ្ចេញ ទុនវិនិយោគសាធារណៈ; ពន្លឿនដំណើរការសាងសង់នៃគម្រោងបន្ទាន់ដែលត្រូវបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ