នាយករដ្ឋមន្ត្រីលោក ហ្វាម មីញជីញទទួលជួបជាមួយព្រះរាជទាយាទហ្ស៊កដានី Al Hussein bin Abdullah II
Vu Khuyen -  
(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនិងចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគ នាពេលអនាគតលើកទី ៨ (FII8) នៅរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញបានអញ្ជើញទទួលជួបជាមួយព្រះរាជទាយាទហ្ស៊កដានី Al Hussein bin Abdullah II។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ និងព្រះអង្គម្ចាស់ហ្ស៊កដានី Al Hussein bin Abdullah II (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្ស៊កដានីក្នុងការឧបត្ថម្ភប្រជាជនប៉ាឡេស្ទីន ដោយហេតុនោះ បានរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស លោកតូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានរដ្ឋសភាលោកត្រីន ថាញ់មិន ថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសហ្ស៊កដានី អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត ណាមនាពេលឆាប់ៗនេះ។
ចំណែកព្រះអង្គម្ចាស់ហ្ស៊កដានី បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ដែលជាចំណុចភ្លឺនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ ព្រះអង្គម្ចាស់មានបន្ទូលថា ព្រះ មហាក្សត្រនៃប្រទេសហ្ស៊កដានី មានសេចក្តីស្រឡាញ់ជាពិសេសចំពោះប្រទេសវៀតណាម ហើយនឹងយាងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ; បានឯកភាពជាមួយសំណើរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគី ដូចជាការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ អប់រំ និងបង្កើនការផ្លាស់ប្តូរប្រៀនខ្លាំងរបស់គ្នាទៅវិញទៅមក ក្នុងនោះមានវិស័យកសិកម្ម-វារីវប្បកម្ម-អាហារសមុទ្រ ស្បែកជើង វាយនភណ្ឌ និងអេឡិចត្រូនិករបស់វៀតណាម៕
Vu Khuyen