នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមជ្ឈិមបូព៌ាចំនួន៣
(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ ប្រទេស UAE និងកាតា បន្ទាប់ពីរយៈពេល ១៥ ឆ្នាំ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលវៀតណាមទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ UAE រដ្ឋកាតា និងចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី៨ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី២៧ ខែតុលានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីហាណូយទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រទេសកាតា ចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី៨ និងបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត (Saudi Arabia) ចាប់ពីថ្ងៃទី ២៧ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម Mohamed bin Zayed Al Nahyan, នាយករដ្ឋមន្ត្រីនៃរដ្ឋកាតា Sheikh Mohammed bin Abdulrahman bin Jasim Al-Thani ព្រះអង្គម្ចាស់និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត Mohammed Bin Salman។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់នាយករដ្ឋមន្ត្រីវៀត ណាមទៅកាន់ ប្រទេស UAE និងកាតា បន្ទាប់ពីរយៈពេល ១៥ ឆ្នាំ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលវៀតណាមទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ហើយនេះក៏ជាលើកទីមួយដែរដែលលោកនាយករដ្ឋមន្ត្រីគឺជាភ្ញៀវកិត្តិយសសំខាន់ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់តែមួយគត់មកពីអាស៊ី ដែលអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី ៨ ដោយអារ៉ាប៊ីសាអូឌីតជាម្ចាស់រៀបចំ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីត្រូវបានរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យសហប្រតិបត្តិការប្រពៃណី បង្កើតចំណុច លោតផ្លោះថ្មីសម្រាប់ជំរុញវិស័យសក្តានុពល ហើយសំខាន់ជាងនេះទៅទៀត គឺត្រូវកសាងទំនុកចិត្តនយោបាយយ៉ាងម៉ឺងម៉ាត់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសទាំងបីក៏ដូចជាក្នុងតំបន់ទាំងមូល៕