នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ អញ្ជើញមកដល់ទីក្រុងហាណូយវិញបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ BRICS បើកទូលាយ

(VOVWORLD) - នារសៀលថ្ងៃទី ២៥ តុលា នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានវិលត្រឡប់ មកទីក្រុងហាណូយវិញ ដោយបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំនៃក្រុមប្រទេស BRICS នៅទីក្រុង Kazan (សហព័ន្ធរុស្ស៊ី) ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហ ព័ន្ធរុស្ស៊ី លោក Vladimir Putin ប្រធានក្រុម BRICS ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ អញ្ជើញមកដល់ទីក្រុងហាណូយវិញបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ BRICS បើកទូលាយ - ảnh 1នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បើកទូលាយ (រូបថត៖ Duong Giang/TTXVN)

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំក្រុម BRICS បើកទូលាយ បានបង្ហាញពីតួនាទី ការរួមចំណែក និងការទទួលខុសត្រូវរបស់វៀតណាមក្នុងយន្តការពហុភាគី; បន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត; អនុវត្តប្រកបដោយប្រសិទ្ធភាពគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣; បន្តអះអាងគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម; បង្កើនការជឿទុកចិត្ត នាំទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក្នុងតំបន់ និងអន្តរជាតិ។

សូមគូសបញ្ជាក់ថា  BRICS បច្ចុប្បន្នរួមមានសមាជិក៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ