នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន DP World
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន DP World អេមីរ៉េតអារ៉ាប់រួម Ahmad Bin Sulayem |
(VOV)_នៅក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៤ ធ្នូ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖បណ្ដាអង្គភាពអាជីវកម្ម
បរទេស វិនិយោគនៅវៀតណាម ជាផ្នែកសំខាន់នៃខឿនសេដ្ឋកិច្ចវៀតណាម។ នាយក
រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណះងាយស្រួលចំពោះ
វិនិយោគិនបរទេស និយាយរួម និងសម្ព័ន្ធក្រុមហ៊ុន DP World និយាយដោយឡែក
បោះទុនវិនិយោគនៅវៀតណាម និងបង្កើតបរិយាកាសប្រកួតប្រជែងសមភាព សំរាប់
អង្គភាពអាជីវកម្មទាំងឡាយ។
រីឯ ប្រធានសម្ព័ន្ធក្រុមហ៊ុន DP World អេមីរ៉េតអារ៉ាប់រួម លោក Sultan Ahmad
Bin Sulayem បានអោយដឹងថា៖សម្ព័ន្ធក្រុមហ៊ុន ជឿជាក់ទៅលើយថាទស្សន៍អភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់វៀតណាម ហើយមានគោលបំណងថា៖រដ្ឋាភិបាលបន្តដោះស្រាយការជំ
ពាក់ជំពិន បន្តបង្កលក្ខណះងាយស្រួល សំរាប់គំរោងណ៍វិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុននេះ៕