នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយនាយកសកលវិទ្យាល័យ Havard
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយសកលវិទ្យាធិការនៃសកលវិទ្យាល័យ Havard (រូបថត៖ http://vietnamnet.vn)
|
(VOV)_នារលៀលថ្ងៃទី ២៤ មិនា នៅទីក្រុងហាណូយ នៅជំនួបជាមួយ
លោកស្រី Drew Gilpin Faust សកលវិទ្យាធិការនៃសកលវិទ្យាល័យ Havard (អាមេរិក)
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមាន
បំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយអាមេរិកនិយាយរួម និង
សកលវិទ្យាល័យ Havard និយាយដោយឡែក ។ នាយករដ្ឋមន្ត្រីបានស្នើឲ្យសកល
វិទ្យាល័យ Havard បន្តជួយជ្រោមជ្រែងវៀតណាមក្នុងការបណ្ដុះបណ្ដាលចំពោះ
ថ្នាក់ដឹកនាំ ការគ្រប់គ្រងសកលវិទ្យាល័យ និងជួយរៀបចំវគ្គបំពាក់បំប៉នចំពោះ
ថ្នាក់ដឹកនាំជាន់ខ្ពស់នៅសកលវិទ្យាល័យជាដើម ។
រីឯខ្លួនវិញ លោកស្រី Drew Gilpin Faust សកលវិទ្យាធិការនៃសកលវិទ្យាល័យ
Havard បានឲ្យដឹងថា សកលវិទ្យាល័យ Havard កំពុងពង្រីកសកម្មភាពសហ
ប្រតិបត្តិការជាមួយបណ្ដាសកលវិទ្យាល័យរបស់វៀតណាម ហើយ Havard នឹង
គាំទ្រការស្រាវជ្រាវ និងបង្រៀននៅវៀតណាមផងដែ៕